ស៊ីរីវាយតំលៃយ៉ាងសកម្មចំពោះវង់ចរចារជាមួយបេសកជនអ.ស.ប

ស៊ីរីវាយតំលៃយ៉ាងសកម្មចំពោះវង់ចរចារជាមួយបេសកជនអ.ស.ប - ảnh 1
ប្រធានក្រុមចរចាររបស់រដ្ឋាភិបាលស៊ីរីលោក Bashar Ja’afari (រូបថត៖AP)

(VOVworld) - រដ្ឋាភិបាលស៊ីរីប្រកាសថា វង់ចរចារចុងក្រោយជាមួយបេសកជន
ពិសេសរបស់អ.ស.បលោក Staffan de Mistura បានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធិ
ភាពនិងវិជ្ជមាន។នេះជាមតិរបស់ប្រធានក្រុមចរចារស៊ីរីលោក Bashar Ja’afari ដែល
បាននាំចេញនាថ្ងៃទី២៦ មេសា នៅសន្និសីទកាសែតបន្ទាប់ពីជំនួប ជាមួយលោក 
Mistura មួយថ្ងៃមុនពេលវង់ចរចារដែលបានអូសបន្លាយក្នុងរយៈ ពេល២សប្ដាហ៍
អំពីបញ្ហាស៊ីរីបញ្ចប់ទីក្រុងហ្សឺណែវ ប្រទេសស្វីស។នាថ្ងៃដដែល ក្រុមប្រឆាំងមួយ
នៅស៊ីរីបានស្នើរឲ្យអ.ស.បបង្រួបបង្រួមភាគីប្រឆាំងទាំងអស់នៅ ប្រទេសមជ្ឈឹម
បូព៌ានេះក្លាយទៅជាក្រុមចរចារតែមួយនៅវង់ចរចារខាងមុខនេះ។ 
មុននោះ លោក Mistura បានខិតខំប្រឹងប្រែងរក្សាជំនួបចរចារនេះ បើទោះបីជា គ
ណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ជាតំណាងឲ្យភាគីប្រឆាំងបានចាកចេញ 
ពីតុចរចារកាលពីសប្ដាហ៍មុនគឺ ដោយសារស្ថានការណ៍អំពើហឹង្សាឡើងជណ្ដើរ
បានជះ ឥទ្ធិពលទៅលើសកម្មភាពជួយសង្គ្រោះពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ