ស៊ីរីស្នើឲ្យអាមេរិក និងទួរគីដកទ័ព

(VOVWORLD) -ប្រធានប្រតិភូនៃកិច្ចចរចារបស់រដ្ឋាភិបាលស៊ីរី ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Bashar Jaafari បានឲ្យដឹងថា នៅក្នុងវង់ចរចាលើកទី ៨ ស្ដីពីស៊ីរីនៅ Astana (កាហ្សាក់ស្ថាន) ឬហៅថា Astana-៨ តំណាងរបស់រដ្ឋាភិបាលស៊ីរី បាននាំចេញនូវសំណើអំពីការស្នើឲ្យអាមេរិក និងទួរគីដកទ័ព។
ស៊ីរីស្នើឲ្យអាមេរិក និងទួរគីដកទ័ព - ảnh 1ស៊ីរីស្នើឲ្យអាមេរិក និងទួរគីដកទ័ព 

ប្រធានប្រតិភូនៃកិច្ចចរចារបស់រដ្ឋាភិបាលស៊ីរី ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Bashar Jaafari បានឲ្យដឹងថា នៅក្នុងវង់ចរចាលើកទី ៨ ស្ដីពីស៊ីរីនៅ Astana (កាហ្សាក់ស្ថាន) ឬហៅថា Astana-៨ តំណាងរបស់រដ្ឋាភិបាលស៊ីរី បាននាំចេញនូវសំណើអំពីការស្នើឲ្យអាមេរិក និងទួរគីដកទ័ព។ ក៏នៅក្នុងវង់ចរចានេះ ភាគីទាក់ទិននានាបានឯកភាពមហាសន្និបាតសន្ទនាជាតិស៊ីរីសំដៅបង្កើតឡើងវិញនូវសន្តិភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ នឹងត្រូវបានប្រព្រឹត្តិទៅនៅទីក្រុងសូជីរបស់ រុស្ស៊ីចាប់ពីថ្ងៃទី ២៩ដល់ ថ្ងៃទី ៣០ មករាខាងមុខ។

Astana-៨ ចាប់ផ្តើមប្រជុំនៅក្នុងរដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី ២១ ធ្នូ ដោយមានការគាំពាររបស់ប្រទេសចំនួន ៣ គឺ រុស្ស៊ី អ៊ីរ៉ង់និងទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ