សារអំណរឆ្នាំសកលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង៖ ការបោះឆ្នោតប្រធានាធិបតីនឹងនាំមកនូវក្ដីសង្ឃឹមសម្រាប់អនាគត

(VOVWORLD) - លោកប្រធានាធិបតី Moon Jae-in បានសង្កត់ធ្ងន់ថា “ការបោះឆ្នោតដើម្បីជ្រើសរើស ប្រធានាធិបតីថ្មីកំពុងស្ថិតនៅខាងមុខ” ហើយលោកក៏ “រំពឹងទុកការបោះឆ្នោតមួយ ដែលធានាក្ដីសង្ឃឹមសម្រាប់អនាគត រួមជាមួយមនុស្សគ្រប់រូប” ផងដែរ។

សារអំណរឆ្នាំសកលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង៖ ការបោះឆ្នោតប្រធានាធិបតីនឹងនាំមកនូវក្ដីសង្ឃឹមសម្រាប់អនាគត - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ (រូបថត៖ Yonhap/VNA)
ក្នុងសារអំណរឆ្នាំថ្មី ដែលបានបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសម្ដែងក្ដីសង្ឃឹមថា ការ បោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ នឹងនាំមកនូវក្ដីសង្ឃឹមសម្រាប់អនាគត។ លោកប្រធានាធិបតី Moon Jae-in បានសង្កត់ធ្ងន់ថា “ការបោះឆ្នោតដើម្បីជ្រើសរើស ប្រធានាធិបតីថ្មីកំពុងស្ថិតនៅខាងមុខ” ហើយលោកក៏ “រំពឹងទុកការបោះឆ្នោតមួយ ដែលធានាក្ដីសង្ឃឹមសម្រាប់អនាគត រួមជាមួយមនុស្សគ្រប់រូប” ផង ដែរ។ ការបោះ ឆ្នោតប្រធានាធិបតីនៅកូរ៉េខាងត្បូង នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ហើយការប្រកួតប្រជែងទំនងជា នឹងមានភាពតានតឹងជាច្រើន រវាងបេក្ខជន២ នាក់ នៃគណៈបក្សប្រជាធិបតេយ្យ (DP) កាន់អំណាច លោក Lee Jae-myung និង គណៈបក្សអំណាចប្រជាជន (PPP) ប្រឆាំង លោក Yoon Suk-yeol។
ក្នុងសារអំណរឆ្នាំថ្មីនេះដែរ លោកប្រធានាធិបតី Moon Jae-in ក៏បានឲ្យដឹងថែម ទៀតថា លោកនឹងបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរហូតដល់ពេលចប់ អាណត្តិ ដើម្បីប្រែក្លាយឆ្នាំ២០២២ ទៅជាជំហានលោតផ្លោះមួយរបស់កូរ៉េ ខាងត្បូង។ លោកប្រធានាធិបតី Moon Jae-in នឹងបញ្ចប់អាណត្តិ៥ឆ្នាំ នៅខែឧសភា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ