ស្លូវ៉ាគីបានប្រកាស ផ្អាកការ​ផ្តល់​​ជំនួយយោធាដល់អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសស្លូវ៉ាគីលោក Robert Fico បានប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះនឹងផ្អាកការផ្តល់ជំនួយយោធាទាំងអស់ទៅកាន់អ៊ុយក្រែន។ នេះជាប្រទេសអឺរ៉ុបដំបូងគេដែលចេញសេចក្តីប្រកាសបែបនេះ ទាក់ទងនឹងបញ្ហាជំនួយយោធាដល់អ៊ុយក្រែន។
ស្លូវ៉ាគីបានប្រកាស ផ្អាកការ​ផ្តល់​​ជំនួយយោធាដល់អ៊ុយក្រែន - ảnh 1នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសស្លូវ៉ាគីលោក Robert Fico។ រូបថត៖ AFP/TTXVN

នៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភារបស់ប្រទេសនេះ លោកនាយករដ្ឋមន្ត្រី Fico បានឲ្យដឹងថា នឹងបន្តជួយឧបត្ថម្ភផ្នែកមនុស្សធម៌ និងជំនួយស៊ីវិលសម្រាប់អ៊ុយក្រែន ប៉ុន្តែនឹងមិនផ្តល់សព្វាវុធដល់ប្រទេសនេះទេ។ លោក Fico ក៏បានចាត់ទុកថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវផ្លាស់ប្តូរតួនាទីរបស់ខ្លួន ពីអ្នកផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ទៅជាអ្នកបង្កើតសន្តិភាព។

ប្រទេសស្លូវ៉ាគី គឺជាអ្នកគាំទ្រដ៏ខ្លាំងបំផុតមួយរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើម "ប្រតិបត្តិការយោធាពិសេស" កាលពីខែកុម្ភៈឆ្នាំមុន។ នេះក៏ជាប្រទេសដំបូងគេដែលផ្តល់អាវុធការពារជើងអាកាសដល់ទីក្រុងគៀវ និងបើកទ្វារទទួលជនភៀសខ្លួនអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ