ស្លូវ៉ាគីផ្តោតទៅលើការជំរុញកំណើនសេដ្ឋកិច្ចនិងដោះស្រាយវិបត្តិជនចំណាកស្រុកក្នុងអាណត្តិជាប្រធានប្ដូរវែន

ស្លូវ៉ាគីផ្តោតទៅលើការជំរុញកំណើនសេដ្ឋកិច្ចនិងដោះស្រាយវិបត្តិជនចំណាកស្រុកក្នុងអាណត្តិជាប្រធានប្ដូរវែន - ảnh 1
ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍នឹងជាអាទិភាពចម្បងរបស់ស្លូវ៉ាគីក្នុងអាណត្តិប្រធាន
ក្រុមប្រឹក្សាអឺរ៉ុប (រូបថត៖AFP)

(VOVworld) - ចាប់ពីថ្ងៃទី១ កក្កដាខាងមុខ ស្លូវ៉ាគីនឹងទទួលឋានៈជាប្រធានប្ដូរវែន
ក្រុមប្រឹក្សាអឺរ៉ុប។នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងថា បញ្ហា
កំណើនសេដ្ឋកិច្ច ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងដោះស្រាយវិបត្តិជនចំណាក
ស្រុកគឺជាអទិភាពចម្បងដែលប្រទេសនេះនឹងផ្តោតការយកចិត្តទុកដាក់ក្នុងអាណត្តិ
របស់ខ្លួន។ជាក់ស្ដែងគឺ ស្លូវ៉ាគីនឹងខំប្រឹងប្រែងកែលំអរទីផ្សារតែមួយគត់របស់ EU
លើវិស័យថាមពល។ទន្ទឹមនឹងនោះ ស្លូវ៉ាគីក៏ចាត់ទុកកិច្ចព្រមព្រៀងដៃគូពាណិជ្ជ
កម្មនិងវិនិយោគឆ្លងមហាសមុទ្រអាត្លង់ទិក (TTIP) ជាមួយអាមេរិកដែលកំពុងរង
ការប្រឆាំងជំទាស់ពីប្រជាជនអឺរ៉ុបនោះ ដូចជាឱកាសធំមួយសំរាប់ ទ្វីបអឺរ៉ុប។ក្នុង
ពេលនោះ បញ្ហាជនអន្តោប្រវេសន៍នឹងជាភារកិច្ចបន្ទាន់មួយដែល ស្លូវ៉ាគីត្រូវស្វែង
រកឲ្យបាននូវការព្រមព្រៀងក្នុងប្លុក EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ