សៀវភៅសស្តីពី ODA ឆ្នាំ ២០១៤ របស់ជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន

សៀវភៅសស្តីពី ODA ឆ្នាំ ២០១៤ របស់ជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន - ảnh 1
សៀវភៅសស្តីពី ODA ឆ្នាំ ២០១៤ របស់ជប៉ុនយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ មិនា ក្នុងសៀវភៅសស្តីពីទុនជំនួយអភិវឌ្ឍន៍ជាផ្លូវការ
(ODA) ឆ្នាំ ២០១៤ របស់ខ្លួនជប៉ុនបានអំពាវនាវឲ្យបង្កើនទំនាក់ទំនងជាមួយអាស៊ាន
ឲ្យបានខ្លាំងក្លាថែមទៀតហើយចាត់ទុកនេះគឺជាបញ្ហាសំខាន់ជួរមុខដើម្បីធានា
សន្តិសុខនៃប្រទេសជាតិ ក្នុងកាលៈទេសៈ ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុង
តំបន់។ ក្នុងសៀវភៅសនេះក្រៅពីការអះអាងថា៖ បណ្ដាប្រទេសអាស៊ានជាទីផ្សារ
ដ៏សែនសំខាន់និងជាបរិយាកាសងាយស្រួលសំរាប់វិនិយោគិន ជប៉ុនបានគូស
បញ្ជាក់ថា៖ ការអភិវឌ្ឍន៍និងការរក្សាស្ថិរភាពក្នុងអាស៊ានមានអត្ថន័យសំខាន់ចំពោះ
សន្តិសុខរបស់ជប៉ុន ក្នុងនោះ មាន​ការធានាទំនិញនៃប្រទេសនេះពេលដឹកជញ្ជូន
ឆ្លង់កាត់តំបន់ ទៀតផង។ ក្នុងសៀវភៅស ODA ឆ្នាំ ២០១៣ ដែលបានប្រកាសនា
ខែកុម្ភៈឆ្នាំ ២០១៤ ជប៉ុនបានអំពាវនាវឲ្យបន្កើនទុន ODA សំរាប់អាស៊ីនិងអាហ្វ្រិក
ព្រមទាំង បានចាត់ទុកថា៖ការផ្តល់ជំនួយសំរាប់បណ្ដាប្រទេសជាសមាជិកអាស៊ាន
គឺជាកញ្ចប់វិនិយោគប្រកបដោយប្រសិទ្ធភាពនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ