ស្វ៊ីសបញ្ឈប់ ការនាំចេញអាវុធទៅកាន់អារ៉ាប៊ីសាអ៊ូឌីតជាបណ្ដុះអាសន្ន

(VOVWORLD) -ក្នុងព្រឹត្តិការណ៍ថ្មីបំផុត អំពីការធ្វើឃាតអ្នកកាសែត អារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi នៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទួរគីនាថ្ងៃទី ៣១ ខែតុលានោះ ទួរគីបានសម្រេចបញ្ឈប់ការផ្ទេរកញ្ចប់អាវុធទៅកាន់ អារ៉ាប៊ីសាអ៊ូឌីត។ 
ស្វ៊ីសបញ្ឈប់ ការនាំចេញអាវុធទៅកាន់អារ៉ាប៊ីសាអ៊ូឌីតជាបណ្ដុះអាសន្ន - ảnh 1 ទាហានអារ៉ាប៊ីសាអ៊ូឌីត (AFP/TTXVN)

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចស្វ៊ីស Fabian Maienfisch បានឲ្យដឹងថា នេះត្រឹមតែជាវិធានការបណ្តោះអាសន្នមួយតែប៉ុណ្ណោះ ក្រោយពីករណីពោលខាងលើ។

ស្ដីពីបញ្ហានេះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានឲ្យដឹងថា ប្រទេសខ្លួននឹងត្រូវប្រុងប្រយ័ត្ន ក្នុងការធ្វើប្រតិកម្មចំពោះអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីការធ្វើឃាតអ្នកកាសែត Khashoggi ក៏ដូចជា តួនាទីរបស់ Riyadh ក្នុងសង្គ្រាមនៅយេម៉ែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ