សហការអភិវឌ្ឍន៍ទេសចរណ៍រវាងហាណូយជាមួយដូហា(កាតា)

(VOVWORLD) -នៅក្នុងជំនួបធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ស្តីពីកិច្ចសហប្រ តិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នាថ្ងៃទី២៩កញ្ញានោះ មន្ទីទេសចរណ៍ហាណូយបាន ស្នើឲ្យ Qatar Airway រួមសហការពន្លឿនទេសចរណ៍រវាងភាគីទាំងពីរ រួមទាំង ពន្លឿនទីផ្សារនិងពន្លឿនតាមទីកន្លែង ដើម្បីអាចនាំមកនូវប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ទេសចរណ៍ឲ្យបានល្អបំផុត។ 


លោក Tran Duc Hai នាយកមន្ទីទេសចរណ៍ហា ណូយបានឲ្យដឹងថា មន្ទីទេសចរណ៍ហាណូយ ត្រៀមជាស្រេចជួយឧបត្ថម្ភការផ្សព្វ ផ្សាយ និងបង្កលក្ខណៈងាយស្រួលឲ្យក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ធ្វើ សកម្មភាពនៅវៀតណាម។ យោងតាមលោកស្រី Jeanie Jin នាយិការនៃការិយា ល័យតំណាងក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ប្រចាំទីក្រុងហាណូយថា ការ បើកជើងហោះហើរត្រង់ពីហាណូយ-ដូហានឹងបង្កលក្ខណៈងាយស្រួលជាងសម្រាប់ ភ្ញៀវទេសចរនៃប្រទេសទាំងពីរស្វែងយល់គ្នាទៅវិញទៅមក ក៏ដូចជាជម្រុញផ្នែកទេស ចរណ៍របស់ភាគីទាំងពីរផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ