ស៊ីហ្គេម ៣១៖ ព្រឹត្តិការណ៍កីឡាប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងគួរឲ្យចាប់អារម្មណ៍

(VOVWORLD) - ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានចាត់ទុកថាទទួលបានជោគជ័យលើគ្រប់វិស័យ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ចំពោះគណៈប្រតិភូដែលចូលរួម និងប្រជាជននៃប្រទេសម្ចាស់ផ្ទះ។

ថ្ងៃប្រកួតចុងក្រោយនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ២០២១- SEA Games ៣១(២២ ឧសភា) បានបញ្ចប់ដោយការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្ររវាងក្រុម U២៣ វៀតណាម និងក្រុម U២៣ ថៃ ជាមួយនឹងជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុម U២៣វៀតណាម។  ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានចាត់ទុកថាទទួលបានជោគជ័យលើគ្រប់វិស័យ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ចំពោះគណៈប្រតិភូដែលចូលរួម និងប្រជាជននៃប្រទេសម្ចាស់ផ្ទះ។

ស៊ីហ្គេម ៣១ (ប្រព្រឹត្តទៅពីថ្ងៃទី ១២  ដល់ថ្ងៃទី ២៣ ឧសភា) បានរៀបចំឡើងដោយជោគជ័យនៅតាមខេត្ត ក្រុងចំនួន ១២ គឺជាភស្តុតាងដែលបញ្ជាក់ថា វៀតណាមជាគោលដៅប្រកបដោយសុវត្ថិភាព និងមិត្តភាព បើទោះបីជាជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បានបញ្ចប់ជាសាកលក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ពីប្រទេសម្ចាស់ផ្ទះវៀតណាម  ក៏ដូចជាកម្រិតសុវត្ថិភាពនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២១។     បណ្តាញព័ត៌មាន Yahoo បានបញ្ជាក់ថា ប្រទេសម្ចាស់ផ្ទះវៀតណាម បាននិងកំពុងធ្វើអស់ពីសមត្ថភាពដើម្បីធានាថា ស៊ីហ្គេមលើកទី៣១ ប្រព្រឹត្តទៅដោយសុវត្ថិភាព ប៉ុន្តែនៅតែមានស្មារតីកីឡារឹងមាំ។ កាសែត Straits Times របស់សិង្ហបុរីបានចុះផ្សាយអត្ថបទមួយដោយសង្កត់ធ្ងន់ថា៖ ស៊ីហ្គេម ត្រលប់មកវៀតណាមវិញ បន្ទាប់ពីរយៈពេលជិត ២០ ឆ្នាំ។ នេះជាស៊ីហ្គេមលើកដំបូង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ វៀតណាម និងប្រទេសជាច្រើនផ្សេងទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាត់វិធានការប្រកបដោយទំនុកចិត្ត ដើម្បីវិលទៅរកភាពប្រក្រតីថ្មី។ ទីកន្លែងដែលពោរពេញទៅដោយអ្នកទស្សនាបង្ហាញថា ប្រជាជនវៀតណាមមានសុទិដ្ឋិនិយម ជឿជាក់លើមាគ៌ារបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត វីដ-១៩ និងទទួលយកភាពសប្បាយរីករាយយ៉ាងពេញទំហឹងក្នុងជីវភាព។

សូមគូសបញ្ជាក់ថា ស៊ីហ្គេម ៣១នេះមានវិញ្ញាសាចំនួន ៤០មុខ   ជាមួយនឹងការប្រកួតចំនួន ៥៣២ ដែលធ្វើឡើងនៅប្រទេសវៀតណម។ វៀតណាមរៀបចំកីឡាទាំងអស់ស្របតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងមិនរឹតបន្តឹងលើវិញ្ញាសាប្រកួតណាមួយឡើយ។ ដូច្នេះ វៀតណាមយកវិញ្ញាសាជាប្រៀបខ្លាំងរបស់ខ្លួនចូលប្រឡងក្នុងស៊ីហ្គេមលើកទី៣១ទេ  ក៏ដូចជាមិនដាក់កំហិតលើប្រៀបខ្លាំងរបស់ប្រទេសដទៃឡើយ។

គិតត្រឹមថ្ងៃទី ២២ ឧសភា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ២០៦ គ្រឿង មេដាយប្រាក់ចំនួន ១២៥ គ្រឿង មេដាយសំរឹទ្ធ ចំនួន ១១៦ គ្រឿង (សរុប ៤៤៧ គ្រឿង) ដោយឈរនៅលេខរៀងទី១ ក្នុងតារាងចំណាត់ថ្នាក់រួម។ ក្រុមចំណាត់ថ្នាក់លេខ ២ គឺប្រទេសថៃ ដែលមានមេដាយមាសចំនួន ៩២ គ្រឿងមេដាយប្រាក់ចំនួន ១០៣ គ្រឿង និងមេដាយសំរឹទ្ធ ចំនួន ១៣៦ គ្រឿង (រុបគឺ ៣៣១ គ្រឿង)។ អត្តពលិកវៀតណាមបានបង្កើតឡើងកំណត់ត្រាថ្មីនៃចំនួនមេដាយមាសដែលឈ្នះព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ គឺមេដាយមាសចំនួន ២០៦ គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ