ស៊ីហ្គេម ៣២៖ កម្ពុជាកំណត់វិញ្ញាសាប្រកួតចំនួន ៣៧

(VOVWORLD) - កម្ពុជាបានសម្រេចដាក់បញ្ជូលវិញ្ញាសាកីឡា ចំនួន ៣ ដែលមានអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនទៅក្នុងកម្មវិធីប្រកួតផ្លូវការ គឺក្បាច់គុនល្បុក្កតោ គុនខ្មែរ (ក្បាច់គុនខ្មែរ) និង អុកចាក់ត្រង់ផងដែរ។
ស៊ីហ្គេម ៣២៖ កម្ពុជាកំណត់វិញ្ញាសាប្រកួតចំនួន ៣៧ - ảnh 1ក្បាច់គុនល្បុក្កតោ (រូបថត៖ Khmer Times)

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) បានកំណត់ វិញ្ញាសាប្រកួតចំនួន ៣៧ ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍កីឡាតំបន់ ដែលនឹងចាប់ផ្ដើមនាខែឧសភាខាងមុខ។  នាថ្ងៃទី ១៤ មីនាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ក្នុងចំណោមវិញ្ញាសាកីឡាផ្លូវការទាំង ៣៧ ដែលបានប្រកួតក្នុង SEA Games 32 កម្ពុជាបានសម្រេចដាក់បញ្ជូលវិញ្ញាសាកីឡា ចំនួន ៣ ដែលមានអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនទៅក្នុងកម្មវិធីប្រកួតផ្លូវការ គឺក្បាច់គុនល្បុក្កតោ គុនខ្មែរ (ក្បាច់គុនខ្មែរ) និង អុកចាក់ត្រង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ