សហគមន៍ជនវៀតណាមនៅក្រៅប្រទេសជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងទឹកជំនន់

(VOVWORLD) - ទទួលបានព័ត៌មានថា ព្យុះទីហ្វុង Yagi បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅលើស្រុកជាច្រើនក្នុងប្រទេសវៀតណាមនិងឡាវ នាថ្ងៃទី ១០ ខែកញ្ញា វត្ត Phat Tich នៅរដ្ឋធានីវៀងច័ន្ទ រួមជាមួយគណៈកម្មាធិការសប្បុរសធម៌របស់វត្ត បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាកដើម្បីជួយប្រជាពលរដ្ឋក្នុងខេត្តដែលរងផលប៉ះពាល់និងទីក្រុងនានានៅភាគខាងជើងវៀតណាម ក៏ដូចជាខេត្តភាគខាងជើងមួយចំនួននៃប្រទេសឡាវ។

គិតត្រឹមយប់មិញ គណៈកម្មការសប្បុរសធម៌វត្តបានទទួលថវិការាប់រយលានដុងពីពុទ្ធបរិស័ទ និងសប្បុរសជន។ នាពេលខាងមុខ បន្ទាប់ពីយុទ្ធនាការសប្បុរសធម៌បានបញ្ចប់ វត្តនឹងបង្កើតគណៈប្រតិភូមួយក្រុម ដើម្បីផ្ទេរថវិការពីសប្បុរសជនដោយផ្ទាល់ទៅកាន់តំណាងទីភ្នាក់ងារទទួលបន្ទុកទទួលជំនួយឧបត្ថម្ភរបស់ទាំងវៀតណាម និងឡាវ។

សហគមន៍ជនវៀតណាមនៅក្រៅប្រទេសជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយភ្លៀងទឹកជំនន់ - ảnh 1ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិការវត្ត Phat Tich។ រូបថត៖  Xuân Tú/TTXVN

កាលពីម្សិលមិញផងដែរ ថ្នាក់ដឹកនាំសមាគមវៀតណាមនៅសាធារណរដ្ឋឆែកបានបើកការអំពាវនាវសម្រាប់ការរួមចំណែកជួយដល់គ្រួសារជនរងគ្រោះនៅប្រទេសវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ គិតត្រឹមម៉ោង១០យប់មិញនេះ សមាគមវៀតណាមនៅសាធារណរដ្ឋឆែក រួមជាមួយនឹងសមាគម និងបុគ្គលនានាបានរៃអង្គាសប្រាក់ជិត ២៥០.០០០ kuron (ប្រហែល ២៧០លានដុង) ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi។ កម្មវិធីបរិច្ចាកនឹងបន្តអនុវត្តក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីចែករំលែកការលំបាក និងការបាត់បង់ ចំពោះប្រជាជនវៀតណាមដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះ និងភ្លៀងទឹកជំនន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ