សហគមន៍ជនវៀតណាមនៅឡាវ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - សហគមន៍ជនវៀតណាមនៅបរទេស និងជាពិសេសនៅប្រទេសឡាវ ជានិច្ចកាលឆ្ពោះទៅមាតុប្រទេស ដោយតាមដាននិងមានក្តីសង្ឃឹមខ្ពស់ចំពោះការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រទេសជាតិ។
សម្រាប់សហគមន៍ជនវៀតណាមនៅឡាវ មហាសន្និបាតលើកទី១៤របស់បក្ស គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលពួកគេផ្តាំផ្ញើរក្តីរំពឹងទុកជាច្រើនសម្រាប់ដំណាក់កាលជំរុញបុព្វហេតុផ្លាស់ប្តូរថ្មី នាំប្រទេសជាតិបន្តអភិវឌ្ឍន៍បន្ថែមទៀត។
គ្រូបង្រៀន Truong Van Phuong តែងតែតាមដានព័ត៌មានអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស។ រូបថត៖ Tran Tuan/VOV-វៀងចន្ទន៍ |
គ្រូបង្រៀនវ័យក្មេង Truong Van Phuong ដែលបានធ្វើការនៅឡាវអស់រយៈពេលជិត ១៥ ឆ្នាំ អ្នកស្រី Nguyen Thi Thu Huyen នៅទីក្រុងវៀងចន្ទន៍ និងលោក Pham Van Hung ប្រធានសមាគមជនវៀតណាមនៅឡាវ បានចែករំលែកថា៖
“ខ្ញុំជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវ ដែលមានប្រយោជន៍ដល់ប្រទេសជាតិ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ តាមនោះ លើកកម្ពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”។
“យើងសង្ឃឹមថា បក្សនិងរដ្ឋនឹងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅបរទេសរក្សាឋានៈ និងជំហរស្របច្បាប់នៅប្រទេសសាមី ដើម្បីអាចចូលរួមចំណែកបន្ថែមទៀតដល់មាតុភូមិ”។
លោក Pham Van Hung ប្រធានសមាគមជនវៀតណាមនៅឡាវ ។ រូបថត៖ Tran Tuan/VOV-វៀងចន្ទន៍ |
“ក្នុងនាមតំណាងសហគមន៍ជនវៀតណាមនៅឡាវ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលេង ហើយសង្ឃឹមថា មហាសន្និបាតលើកទី១៤ របស់បក្សនាពេលខាងមុខនឹងទទួលបានជោគជ័យយ៉ាងធំធេង ហើយឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិនឹងត្រូវបានពង្រឹងបន្ថែមទៀត”៕