សហគមន៍ជនវៀតណាមនៅឯបរទេសទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ក

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ក - ảnh 1
សមាគមន៍ជនវៀតណាមនៅទីក្រុង Kiev ទទួលបុណ្យតេតប្រពៃណី

(VOVworld) - នាយប់ថ្ងៃទី៨ កុម្ភៈ (ថ្ងៃទី១ បុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦) សមា
គមន៍ជនវៀតណាមនៅទីក្រុង Kiev របស់អ៊ុយក្រែនបានរៀបចំជំនួបសំណេះសំ
ណាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីឆ្នាំវកអដ្ឋស័ក២០១៦។ នៅទីនេះ ឯក
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិង Moldova លោក Nguyen Minh Tri បាន
លើកសរសើរនូវស្មារតីសាមគ្គីភាព ជានិច្ចកាលឆ្ពោះទៅ ប្រទេសជាតិរបស់ជន
រួមជាតិវៀតណាមនៅទីនេះ ហើយរក្សាបាននូវអត្ត សញ្ញាណវប្បធម៌ជាតិ។លោក
ឯកអគ្គរដ្ឋទូតបានផ្ញើរការជូនពរបុណ្យតេត ដ៏ល្អប្រសើរដល់ជនរួមជាតិវៀតណាម
ទាំងមូលដោយសង្ឃឹមថា ស្ថានការណ៍ នៅអ៊ុយក្រែននឹងកាន់តែស្ថិរភាពក្នុងឆ្នាំថ្មី
បង្កលក្ខណៈងាយស្រួលសំរាប់បងប្អូនរស់នៅនិងធ្វើការ។
ក៏ក្នុងឱកាសបុណ្យតេតប្រពៃណីនេះដែរ អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ
ទីក្រុង Perth របស់អូស្ត្រាលីបានរៀបចំជំនួបសំណេះសំណាលសំរាប់ជនរួមជាតិ
និស្សិតវៀតណាមដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅរដ្ឋអូស្ត្រាលី
ខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ