សហគមន៍ធុរកិច្ចទីក្រុងហូជីមិញមានទំនុកចិត្តក្នុងការសម្រេចបាននូវ​គោលដៅកំណើន GDP ១០%

(VOVWORLD) - គោលដៅកំណើន GDP ជាមធ្យមប្រចាំឆ្នាំ ១០% សម្រាប់ដំណាក់កាល ២០២៦-២០៣០ ដែលមហាសន្និបាតបក្សលើកទី១៤ បានដាក់ចេញ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិឈានចូល "យុគសម័យស្ទុះឈានទៅមុខ"។ សហគមន៍ធុរកិច្ចនៃទីក្រុងហូជីមិញ មានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅនេះ។
សហគមន៍ធុរកិច្ចទីក្រុងហូជីមិញមានទំនុកចិត្តក្នុងការសម្រេចបាននូវ​គោលដៅកំណើន GDP ១០% - ảnh 1សហគ្រាសជាច្រើនជឿជាក់ថា គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់នាពេលអនាគតដ៏ខ្លីខាងមុខនេះ គឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំ។ រូបថត៖ ហ័ងមិញ/VOV

យោងតាមលោក ង្វៀន ង៉ុក ហ្វា ប្រធានស្តីទីនៃសមាគមធុរកិច្ចទីក្រុងហូជីមិញ (HUBA) បានឲ្យដឹងថា គោលដៅកំណើន GDP ១០% ឡើងទៅ សម្រាប់ដំណាក់កាល ២០២៦-២០៣០ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍របស់គណៈកម្មាធិការមជ្ឃិមនិតីកាលទី១៣ ដាក់ជូនមហាសន្និបាតបក្សលើកទី១៤ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ប៉ុន្តែមានមូលដ្ឋានទាំងស្រុង។ មូលដ្ឋានដំបូងគឺកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រព័ន្ធយន្តការនិងគោលនយោបាយ ជាពិសេសសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដូចជា៖ សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីសេដ្ឋកិច្ចឯកជន សេចក្តីសម្រេចចិត្តលេខ ៧៩ ស្តីពីសេដ្ឋកិច្ចរដ្ឋ និងសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ លោក បានកត់សម្គាល់ថា ទាំងនេះគឺជាកត្តាសំខាន់ដើម្បីធានាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចច្បាមជាប់នឹងតថភាពជាក់ស្តែង។

សហគមន៍ធុរកិច្ចទីក្រុងហូជីមិញមានទំនុកចិត្តក្នុងការសម្រេចបាននូវ​គោលដៅកំណើន GDP ១០% - ảnh 2លោក ង្វៀន ង៉ុក ហ្វា ប្រធានស្តីទីនៃសមាគមធុរកិច្ចទីក្រុងហូជីមិញ ។ រូបថត៖ VOV

ចំណែកឯលោក ឌិញ ហុងគី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Secoin បានវាយតម្លៃថា៖ "ខ្ញុំគិតថា នេះនឹងក្លាយជារបក់គំហើញថ្មីមួយ ជាចំណុចភ្លឺស្វាងសម្រាប់សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៦។ ហើយយើងក៏សង្ឃឹមថា ផលប៉ះពាល់ទម្លុះទម្លាយ លើហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ ២០២៦ នឹងបើកចេញឱកាសជាច្រើន ដោយរីកសាយភាយយ៉ាងពេញលេញក្នុងខឿនសេដ្ឋកិច្ចទាំងមូល ទាំងសេដ្ឋកិច្ចរដ្ឋ និងឯកជន"

សហគមន៍ធុរកិច្ចទីក្រុងហូជីមិញមានទំនុកចិត្តក្នុងការសម្រេចបាននូវ​គោលដៅកំណើន GDP ១០% - ảnh 3លោក ឌិញ ហុងគី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Secoin។ រូបថត៖ Le Hang/VOV

ប្រតិកម្មទៅវិញ

ផ្សេងៗ