សហគមន៍អន្តរជាតិខំប្រឹងប្រែងជួយស៊ូដង់ខាងត្បូងរួចផុតពីជំលោះ
(VOVWORLD) /  
|
ជំលោះនៅស៊ុដង់ខាងត្បូងមានគ្រោះអាសន្នធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល (AP) |
Vovworld-ក្នុងកាលៈទេសៈជំលោះនៅស៊ុដង់ខាងត្បូងមានគ្រោះអាសន្ន ធ្វើឲ្យប្រទេសនេះធ្លាក់ក្នុងសង្គ្រាមស៊ីវិល នាថ្ងៃទី២៣ធ្នូ អគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក Ban Ki moon បានស្នើរឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ពង្រាយបន្ថែមទាហាន៥៥០០នាក់និងប៉ូលីស្ត៤២៣នាក់
ដើម្បីបង្កើនក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ នា
រសៀលថ្ងៃដ៏ដែល ក្រុមប្រឹក្សាសន្តិសុខក៏បានដំណើរការពិគ្រោះយោបល់បន្ទាន់
អំពីស្ថានភាពស៊ូដង់ខាងត្បូងព្រមទាំងពិនិត្យមើលសំណើររបស់លោក Ban Ki
moon និងគ្រោងនឹងប្រកាសសេចក្តីសំរេចចិត្តក្នុងថ្ងៃទី២៤ធ្នូ។
ក្នុងពេលនោះ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថា កងទ័ពនៃប្រទេសនេះបានដាក់ពង្រាយទាហានជើងគោកប្រមាណ១៥០នាក់ទៅមូលដ្ឋាននៅទ្វិបអាហ្វ្រីកដើម្បីត្រៀមជាស្រេចដំណើរការជម្លៀសពលរដ្ឋអាមេរិកចេញពីប្រទេស
ទ្វិបអាហ្វ្រីកនេះ។ គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី២៣ធ្នូបានប្រកាសផ្ដល់
ជំនួយមនុស្សធម៍ជាប្រាក់៥០លានអឺរ៉ូសំដៅជៀសវាងវិបត្តិមនុស្សធម៍ដែលអាច
កើតមានឡើងនៅប្រទេសនេះ៕
-VOVWORLD