សហគមន៍អន្តរជាតិប្រឆាំងជំទាស់គោលនយោបាយថ្មីរបស់អាមេរិកចំពោះគុយបា

(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា រដ្ឋាភិបាលគុយបាបានថ្កោលទោសយ៉ាងខ្លាំង ក្លាគោលនយោបាយថ្មីរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទើបនឹងបានប្រកាស ព្រមទាំង អះអាងនូវគោលបំណង «ជួប សន្ទនាដោយរបៀបគោរព» ជាមួយវ៉ាស៊ីនតោន។
សហគមន៍អន្តរជាតិប្រឆាំងជំទាស់គោលនយោបាយថ្មីរបស់អាមេរិកចំពោះគុយបា - ảnh 1 សហគមន៍អន្តរជាតិប្រឆាំងជំទាស់គោលនយោបាយថ្មីរបស់អាមេរិកចំពោះគុយបា

(VOVworld) – នាថ្ងៃទី ១៦ មិថុនា រដ្ឋាភិបាលគុយបាបានថ្កោលទោសយ៉ាងខ្លាំង ក្លាគោលនយោបាយថ្មីរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទើបនឹងបានប្រកាស ព្រមទាំង អះអាងនូវគោលបំណង «ជួប សន្ទនាដោយរបៀបគោរព» ជាមួយវ៉ាស៊ីនតោន។ ក្នុងពេលនោះ សាធារណៈមតិ នៅអាមេរិកឡាទីនទ្វីបអាមេរិកនិងនៅក្នុងប្រទេសអាមេរិកក៏មានប្រតិកម្មយ៉ាង ខ្លាំងចំពោះកាយវិការនេះ។ ប្រធានាធិបតី  Venezuela លោក Nicolas Maduro បានចាត់ទុកនេះគឺជាទង្វើបង្ករឿងហេតុនិងគំរាមកំហែងរបស់អ្នកប្រមុខ សេតវិមាន ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិស្មារប្រកៀកស្មារជាមួយប្រជា ពលរដ្ឋគុយបា។ ចែករំលែទស្សនៈនេះ ប្រធានាធិបតី Bolivia លោក Evo Morales បានចោទប្រកាន់រដ្ឋអំណាចអាមេរិកដែលមិនអើពើដល់សំណូមពររបស់ពិភពលោកទាំងមូលស្តីអំពីការលុបចោលបទហ៊ុំព័ទ្ធប្រឆាំង La Habana។ ថ្លែង មតិនៅសន្និសីទកាសែតនៅរដ្ឋធានី Ottawa នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានសម្តែងការមិនស្រុះចិត្តគំនិតជាមួយគោលនយោបាយ ប្រឆាំងគុយបារបស់វ៉ាស៊ីនតោនហើយសន្យាកាណាដានឹងបន្តជួយឧបត្ថម្ភគុយបា លើវិស័យទេសចរណ៍និងវិនិយោគ។ រីឯខ្លួនវិញ អង្គការនិងអ្នកនយោបាយជា ច្រើនរបស់អាមេរិកក៏បានចាត់ទុកថា៖ គោលនយោបាយចំពោះគុយបាររបស់ លោក Trump មិននាំមកនូវផលប្រយោជន៍ណាសំរាប់ប្រជាពលរដ្ឋអាមេរិក សេដ្ឋកិច្ចអាមេរិកឬប្រជាពលរដ្ឋគុយបាទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ