សហគមន៍អន្តរជាតិផ្ញើសារ​សួរសុខទុក្ខ ចូល​រួម​រំលែកទុក្ខ និងគាំទ្រដល់ប្រជាជនវៀតណាម ដែលរងផល​ប៉ះពាល់​ដោយព្យុះទីហ្វុង Yagi

(VOVWORLD) - បន្ទាប់ពីដឹងព័ត៌មានថា ព្យុះទីហ្វុង Yagi បានបោកបក់ចូលប្រទេសវៀតណាម កាលពីថ្ងៃទី ៦-៧ ខែកញ្ញា និងបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនវៀតណាមនោះ កាលពីថ្ងៃទី ១០ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆែក លោក Jan Lipavsky បានផ្ញើសារទូរលេខ សាក់សួរសុខទុក្ខ ដល់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro នាថ្ងៃដដែលបានសម្តែងសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការប្រឈមមុខនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរអំពីមនុស្ស និងទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ហើយបានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះដោយខ្យល់ព្យុះជាប្រវត្តិសាស្ត្រនេះ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយវេណេហ្ស៊ុយអេឡា និងអាមេរិកឡាទីនក៏បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់អំពីការវិវឌ្ឍន៍នៃព្យុះទីហ្វុង Yagi ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការទប់ទល់និងដោះស្រាយផលវិបាកនៃព្យុះដ៏ធំបំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ទូរទស្សន៍ជាតិវេណេហ្ស៊ុយអេឡាបានអះអាងថា ស្មារតីសាមគ្គីភាពជាប្រពៃណីរបស់ប្រជាជនវៀតណាម នឹងជួយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ យកឈ្នះលើការខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ក្នុងពេលឆាប់ៗនេះ។

សហគមន៍អន្តរជាតិផ្ញើសារ​សួរសុខទុក្ខ ចូល​រួម​រំលែកទុក្ខ និងគាំទ្រដល់ប្រជាជនវៀតណាម ដែលរងផល​ប៉ះពាល់​ដោយព្យុះទីហ្វុង Yagi - ảnh 1កាសែតម៉ិកស៊ិក El Economista ធ្វើបច្ចុប្បន្នភាពស្ថានភាពព្យុះទីហ្វុង Yagi នៅវៀតណាម។ រូបថត Phi Hung/TTXVN

ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកក៏បានបន្តធ្វើបច្ចុប្បន្នភាពការវិវឌ្ឍន៍នៃព្យុះទីហ្វុង Yagi ដោយបង្ហោះរូបភាពនិងវីដេអូជាច្រើនអំពីភាពធន់របស់ប្រជាជនវៀតណាមក្នុងការឆ្លើយតបនឹងព្យុះដ៏ខ្លាំងបំផុតដែលបានបោកបក់ចូលសមុទ្រខាងកើតក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក។ ដោយលើកតម្កើងលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការទប់ទល់នឹងព្យុះទីហ្វុង  និងជួយសង្គ្រោះប្រជាជន កាសែត Enfoque Noticias បានគូសបញ្ជាក់ថា ក្រៅពីការកៀងគរកងកម្លាំងមុខងារទាំងមូល ទាហានរាប់សែននាក់ក៏បានចូលរួមក្នុងការងារជួយសង្គ្រោះ ជួយជម្លៀសប្រជាជនរាប់ម៉ឺននាក់ទៅកាន់តំបន់សុវត្ថិភាពផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ