សហគមន៍អន្តរជាតិសង្កត់ធ្ងន់ទៅលើវិធានការសន្តិភាពដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន


សហគមន៍អន្តរជាតិសង្កត់ធ្ងន់ទៅលើវិធានការសន្តិភាពដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន - ảnh 1
សហគមន៍អន្តរជាតិសង្កត់ធ្ងន់ទៅលើវិធានការសន្តិភាពដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន​ (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ កក្កដា នៅជំនួបជាបន្តនៅរដ្ឋធានី Kiev ក្រុមបេសកម្មត្រីភាគី បានចេញសេចក្តីថ្លែងការដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវិធានការសន្តិភាព សំរាប់វិបត្តិនៅអ៊ុយក្រែន។ សេចក្តីថ្លែងការរបស់រុស្ស៊ីអ៊ុយក្រែននិងអង្គការសន្តិសុខនិង សហប្រតិបត្តិការអឺរ៉ុប (OSCE) បានលើកច្បាស់ថា៖ ដោយឈរលើមូលដ្ឋានរបស់ ផែនការសន្តិភាពនៃប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko និងសេចក្តី ថ្លែងការរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់និងបារាំងដែលត្រូវបាននាំ
ចេញនាថ្ងៃទី ២ កក្កដា នៅទីក្រុងប៊ែឡាំង (អាល្លឺម៉ង់) ភាគីនានាត្រូវទទួលបានជំហាន យ៉ាងខ្លាំងក្លាថែមទៀតក្នុងដំណើការសន្តិភាពដើម្បីដោះស្រាយវិបត្តិនាបច្ចុប្បន្នយ៉ាង
ឆាប់២។ ភាគីនានាក៏បានពិភាក្សាអំពីលក្ខណៈនិងទីកន្លែងរៀបចំការពិគ្រោះយោបល់
ជាបន្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ