|
ប្រជាជនស៊ីរីត្រូវជម្លៀសចេញពីផ្ទះដោយសារស្ថានភាពសង្គ្រាម នៅប្រទេសនេះ
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៥ មេសា នៅសន្និសីទគាំទ្រអនាគតនៅស៊ីរីនិងតំបន់
ដែលប្រព្រឹត្តទៅនៅរដ្ឋធានីព្រុចស៊ែល របស់ប៊ែលហ្សិកនោះ ស្នងការអឺរ៉ុបទទួល
បន្ទុក បញ្ហាជំនួយឧបត្ថម្ភមន្សុសធម៌លោក Christos Styliandides ប្រកាសថា នៅក្នុង
សន្និសីទលើកនេះ សហគមន៍អន្តរជាតិបានសន្យាផ្ដល់ជំនួយចំនួន៦ពាន់លាន
ដុល្លាអាមេរិកសំរាប់ប្រទេសស៊ីរីក្នុងឆ្នាំនេះ ក្នុងនោះសហភាពអឺរ៉ុប (EU) សន្យា
ផ្ដល់ជំនួយចំនួន១ពាន់៣រយលានដុល្លាអាមេរិក។ក្រៅពីការសន្យាអំពីជំនួយ
ឧបត្ថម្ភមនុស្សធម៌ សន្និសីទព្រុចស៊ែលនៅដាក់ចេញខ្លឹមសារផ្សេងៗទៀតដើម្បី
ត្រៀមរៀបចំឲ្យការកសាងប្រទេសស៊ីរីឡើងវិញក្រោមការគាំពាររបស់សហគមន៍
អន្តរជាតិ ប្រសិនបើទទួលបានកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសនេះ។
អ.ស.បប៉ាន់ស្មានថា ក្នុងឆ្នាំ២០១៧ត្រូវការទឹកប្រាក់ជាង៨ពាន់លានដុល្លា
អាមេរិកសំរាប់កម្មវិធីឧបត្ថម្ភមនុស្សធម៌ ក្នុងនោះ កញ្ចប់ចំនួន៤ពាន់៧រយលាន
ដុល្លាអាមេរិកគឺសំរាប់ជនចំណាកស្រុកស៊ីរីនិងសហគមន៍បណ្ដាប្រទេសក្នុង
តំបន់ដែលទទួលជនចំណាកស្រុក៕