សហគមន៍អន្តរជាតិអំពាវនាវឱ្យមានបទឈប់បាញ់ទូទាំងប្រទេសនៅស៊ីរី
(VOVWORLD) - បណ្តាប្រទេសអារ៉ាប់ និងប្រទេសលោកខាងលិចមួយចំនួននៅថ្ងៃទី២៤ មីនា បានអំពាវនាវឱ្យមានបទឈប់បាញ់នៅទូទាំងប្រទេសស៊ីរី ដើម្បីជួយសម្រួលដល់ការ ទទួលជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីរីទាំងអស់ ជាពិសេសជនរងគ្រោះដោយ ការរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចកាលពីថ្ងៃទី ៦ កុម្ភៈកន្លងទៅ។
កុមារារងរបួសដោយគ្រាប់កាំភ្លើងធំទទួលការព្យាបាលនៅមន្ទីរពេទ្យ Al-Bab ខេត្ត Aleppo ប្រទេសស៊ីរី។ (រូបថត៖ AFP/VNA) |
សេចក្ដីអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅក្នុងរដ្ឋធានី អាំម៉ាន របស់ ហ្ស៊កដានីរវាងមន្ត្រីអេមីរ៉ាតអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត កាតា ហ្ស៊កដានី អេហ្ស៊ីប ទួរគី សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ន័រវេស ចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងសម្ព័ន្ធអារ៉ាប់ (AL)។
សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំបានបញ្ជាក់ថា បណ្តាប្រទេសអារ៉ាប់ និងលោក ខាងលិច “រំលឹកឡើងវិញនូវសេចក្ដីអំពាវនាវមានបទឈប់បាញ់ទូទាំងប្រទេស និងការទទួលជំនួយមនុស្សធម៌ជា បន្តបន្ទាប់ គ្មានការរំខានសម្រាប់ប្រជាជនស៊ីរីទាំង អស់តាមគ្រប់មធ្យោបាយ”។ គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូងប្រទេសទួរគី និងតំបន់ភាគពាយព្យនៃ ប្រទេសស៊ីរី ដោយបានឆក់យកអាយុជីវិតមនុស្សជាង ៤៨ ពាន់នាក់នៅទួរគី និង ប្រមាណ ៦ ពាន់នាក់នៅស៊ីរី៕