សហគមន៍អន្តរជាតិអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីសន្តិសុខស្បៀងអាហារ

សហគមន៍អន្តរជាតិអំពាវនាវឲ្យបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីសន្តិសុខស្បៀងអាហារ - ảnh 1
(រូបថត៖Pinterest)

(VOVworld) - ប្រទេសទាំងអស់ចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតក្នុងសង្គ្រាម
ប្រឆាំងភាពក្រីក្រ ជំរុញការខំប្រឹងប្រែងរួមដើម្បីខឿនកសិកម្មមួយ ដែលអភិវឌ្ឍន៍
ប្រកបដោយនិរន្តរភាពនិងបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ។ថ្លែងមតិនាថ្ងៃទី ១៤
 តុលា នៅពេលចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាស្បៀងអាហារពិភពលោក
(ថ្ងៃទី១៦ តុលា) នៅទីស្នាក់ការអង្គការស្បៀងអាហារនិងកសិកម្មអ.ស.ប (FAO)
នៅទីក្រុង Rome ប្រទេសអ៊ីតាលីនោះ ថ្នាក់ដឹកនាំពិភពលោកបានសង្កត់ ធ្ងន់ថា
កិច្ចសហការយ៉ាងស្អិតរមួតរវាងប្រទេសនានាជាផ្លូវតែមួយគត់ដើម្បី ពិភពលោក
ឈ្នះលើភាពក្រីក្រ។អគ្គនាយក FAO លោក Jose Graziano Da Silva អះអាងថា
សហគមន៍អន្តរជាតិគ្រាន់តែសំរេចបាននូវគោលដៅអភិវឌ្ឍន៍ ដោយនិរន្តរភាព
នាឆ្នាំ២០៣០ដែលអ.ស.បដាក់ចេញ នៅពេលបញ្ហាដូចជាបម្រែ បម្រួលអាកាស
ធាតុនិងភាពក្រីក្រក៏ត្រូវបានដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ