សហគ្រាសចំនួន៧៣ទទួលបានពានរង្វាន់គុណភាពជាតិនិងពានរង្វាន់គុណភាពអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី២២ខែមេសា នៅទីក្រុងហាណូយបានប្រារព្ធពិធីប្រគល់ពានរង្វាន់ គុណភាពជាតិនិងពានរង្វាន់គុណភាពអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧។

សហគ្រាសចំនួន៧៣ទទួលបានពានរង្វាន់គុណភាពជាតិនិងពានរង្វាន់គុណភាពអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៧ - ảnh 1 ទិដ្ឋភាពនៃពិធី

ពានរង្វាន់គុណភាពជាតិជា ពានរង្វាន់តែមួយគត់អំពីគុណភាព សំដៅលើកតម្កើងសហគ្រាស ដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តប្រគល់ ហើយស្ថិតក្នុងប្រព័ន្ធពានរង្វាន់គុណភាពអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់ពានរង្វាន់គុណភាពជាតិសម្រាប់សហគ្រាសចំនួន៧៣ ដែលក្នុងនោះ មានសហគ្រាសចំនួន១៥ទទួលបានពានរង្វាន់មាស គុណភាពជាតិនិង សហគ្រាសចំនួន៥៨ទទួលបានពានរង្វាន់ប្រាក់ គុណភាពជាតិផងដែរ ។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Tran Van Tung បានអះអាងថា៖

        “ពានរង្វាន់នេះគឺសំដៅវាយតម្លៃនិងលើកតម្កើងសហគ្រាសដែលមានសេវាកម្ម ផលិតកម្មល្អ នាំចេញនូវផលិតផលមានគុណភាពខ្ពស់ទាំងក្នុងទីផ្សារជាតិនិងអន្តរជាតិ។ ពានរង្វាន់នេះសំដៅលើកទឹកចិត្ត សហគ្រាសឲ្យខិតខំប្រឹងប្រែង ដើម្បីផលិតចេញនូវផលិតផលល្អបំផុត បម្រើអតិថិជននិងសង្គម។ ពានរង្វាន់នេះក៏អាចជួយឲ្យសហគ្រាសលើកកម្ពស់លទ្ធភាពប្រកួតប្រជែងរបស់ខ្លួនលើទីផ្សារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ