សហគ្រាសជាង១៦០ទទួលបានកិត្តិនាមនាគមាសនិងពាណិជ្ជសញ្ញាមានប្រៀបខ្លាំងវៀតណាម

សហគ្រាសជាង១៦០ទទួលបានកិត្តិនាមនាគមាសនិងពាណិជ្ជសញ្ញាមានប្រៀបខ្លាំងវៀតណាម - ảnh 1
សហគ្រាសជាង១៦០ទទួលបានកិត្តិនាមនាគមាសនិងពាណិជ្ជសញ្ញាមានប្រៀបខ្លាំងវៀតណាម

(VOV)_នាថ្ងៃទី៨មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីលើក​សរសើរ
​សហគ្រាសនាគមាស និងពាណិជ្ជសញ្ញាមានប្រៀបខ្លាំងវៀតណាម។ នៅទីនេះ សហ
គ្រាសចំនួន៦១ដែលមានទុនវិនិយោគពីបរទេស (FDI) ត្រូវ​បាន​ប្រគល់កិត្តិនាម
នាគ​មាស​ និងសហគ្រាសក្នុងប្រទេសចំនួន១០០ ត្រូវបានប្រគល់កិត្តិនាមពាណិជ្ជ
សញ្ញា​មានប្រៀបខ្លាំងវៀតណាម។

          កម្មវិធីបានកត់សម្គាល់នូវការខំប្រឹងប្រែងរបស់សហគ្រាសមានស្នាដៃឆ្នើម
ក្នុងសកម្មភាពផលិតកម្ម អាជីវកម្ម មានល្បឿនកំណើនខ្ពស់ និងមានការរួមវិភាគ
ទានជាច្រើនចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ទន្ទឹមនឹងនោះ អនុវត្តដំណោះ​ស្រាយ
ការ​ពារបរិស្ថាន ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករ។ លោកNguyen
Khac Trinh នាយករង ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ​ផលិតកម្ម​អេឡិចត្រូមេកា
និច ​និងពាណិជ្ជកម្ម Phuong Linh បានចែករំលែកថា៖

          “ ក្នុងដំណើការធ្វើសមាហរណកម្មនាបច្ចុប្បន្ន ការអភិវឌ្ឍន៍ និង​ពាណិជ្ជសញ្ញា​
មានប្រៀបខ្លាំង ជាកកត្តាសំខាន់ជួរមុខ។ ចង់មានពាណិជ្ជសញ្ញា​ខ្លាំងគឺត្រូវផ្លាស់ប្តូរ
ថ្មី​អំពីការត្រះរិះ បច្ចេកវិទ្យា។ ចំពោះមុខ យើងខ្ញុំធ្វើបច្ចុប្បនកម្ម​ប្រព័ន្ធម៉ាស៊ីន 
សម្ភារះ​ទំនើបៗលើពិភពលោក ដើម្បីលើកកំពស់គុណភាព​ផលិតផល​បញ្ជុះតំលៃ
ផលិតផល ​និងឆ្លើយតបនឹងតម្រូវការរបស់​អតិថិជននិងដៃគូនានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ