សហគ្រាសវៀតណាមរួមវិភាគទានចូលក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ឧសភា សន្និសីទជួបប្រាស្រ័យជាមួយសហគ្រាស វៀតណាមនៅកម្ពុជាឆ្នាំ ២០១៨ បានប្រារព្ធឡើងនៅរាជធានី ភ្នំ ពេញ សំដៅចែក រំលែកបទពិសោធន៍ បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សហគ្រាស វៀតណាមដែលកំពុងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។ 
សហគ្រាសវៀតណាមរួមវិភាគទានចូលក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា - ảnh 1ទិដ្ឋភាពនៃសន្និសីទ  

នារសៀលថ្ងៃទី ៣០ ឧសភា សន្និសីទជួបប្រាស្រ័យជាមួយសហគ្រាស វៀតណាមនៅកម្ពុជាឆ្នាំ ២០១៨ បានប្រារព្ធឡើងនៅរាជធានី ភ្នំ ពេញ សំដៅចែក រំលែកបទពិសោធន៍ បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សហគ្រាស វៀតណាមដែលកំពុងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។

សហគ្រាសវៀតណាមរួមវិភាគទានចូលក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ  

ថ្លែងមតិនៅសន្និសីទ  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានឲ្យដឹងថា៖ សហគ្រិនវៀតណាមនៅកម្ពុជាជាស្ពានតភ្ជាប់សំខាន់ក្នុងការបង្កើនទំនាក់ទំនង មិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំ ណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ ជាជំហានៗដើរងតួនាទីជាស្ពាន តភ្ជាប់ជាមួយបណ្ដាសហគ្រាសក្នុងប្រទេស។ លោក Vu Quang Minh បានឲ្យដឹងថែមទៀតថា៖ សន្និសីទជាការឆ្លុះបណ្ចាំងនូវការយកចិត្តទុកដាក់របស់ រដ្ឋាភិបាលវៀតណាមចំពោះ សហគ្រិនវៀតណាមនៅកម្ពុជា ហើយនិងជា ឱកាសដើម្បីមជ្ឈដ្ឋានសហគ្រិនផ្តល់មតិសំដៅកសាងគោលនយោបាយជួយឧបត្ថម្ភនិងប្រមូលផ្តុំសហគ្រាសវៀតណាមនៅកម្ពុជាធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ