សហគ្រាសអាមេរិកស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងអភិវឌ្ឍន៍ថាមពលស្អាត
(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាម - អាមេរិក ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗនេះ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Pham Tan Cong បានឲ្យដឹងថា៖ VCCI បាននាំចេញគំនិតផ្តួចផ្តើម សន្ទស្សន៍បៃតង ដោយមានការជួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) សំដៅជំរុញកំណែទម្រង់របៀបរបបបរិស្ថាន ក៏ដូចជាការវិនិយោគដែលស្និទ្ធស្នាលជាមួយបរិស្ថាន ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និង ខឿនសេដ្ឋកិច្ច។
រោងចក្រថាមពលខ្យល់ Bac Lieu (រូបថត៖ Phan Tuan Anh/TTXVN) |
វៀតណាមបានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ សមាមាត្រនៃសមត្ថភាពអគ្គិសនីកកើតឡើងវិញនឹងស្រូបយក ៤៥% នៃសមត្ថភាពរបស់ប្រព័ន្ធទាំងមូល។ តាមការគ្រោមទុក ធនធានដែលត្រូវការសម្រាប់អនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ប្រភពអគ្គិសនីនិងបណ្តាញអគ្គិសនី គឺប្រហែល ១៤ ពាន់លានដុល្លារអាមេរិក ដូច្នេះ ទាមទារឲ្យមានការចូលរួមពីសហគ្រាស ជាពិសេសសហគ្រាសអាមេរិក ក្នុងការចែករំលែកធនធាន និងបច្ចេកវិទ្យា។ លោក Ken Haig នាយកគ្រប់គ្រងគោលនយោបាយថាមពលអាស៊ី-ប៉ាស៊ីហ្វិកនិងជប៉ុននៃ Amazon Web Service (AWS) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធររបស់ Amazon.com បានឲ្យដឹងថា ៖ Amazon បានកំណត់គោលដៅ ១០០% លើថាមពលកកើតឡើងវិញ ដឹកជញ្ជូន logistic បៃតង និងប្តេជ្ញារួមចំណែកជាវិជ្ជមានដល់ការវិនិយោគ ទាក់ទងនឹងថាមពលកកើតឡើងវិញនៅវៀតណាម។ យ៉ាងណាមិញ Amazon បានគាំទ្រដល់ការបង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅឯនាយសមុទ្រ ហើយសង្ឃឹមថា ការវិនិយោគរបស់សហគ្រាសអាមេរិកក្នុងវិស័យថាមពលកកើតឡើងវិញ នឹងជួយបង្កើនការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមនាពេលខាងមុខ៕