សហជីពវៀតណាមនិងជប៉ុនជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
|
សហជីពវៀតណាមនិងជប៉ុនជំរុញខ្លាំងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ |
(VOV)_គណៈប្រតិភូជាន់ខ្ពស់សហភាពពលករជប៉ុន ដឹកនាំដោយអគ្គលេខា
ធិការរង Michiyo Nambu បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤កក្កដា។ នារសៀលថ្ងៃទី១ កក្កដា នៅទីក្រុងហាណូយ
គណៈប្រតិភូបានជួបធ្វើការជាមួយគណៈប្រតិភូសហភាពពលករវៀតណាម ដឹក
នាំដោយអនុប្រធានអចិន្ត្រៃយ៍លោក Tran Thanh Hai ។ នៅទីនេះ ភាគីទាំងពីរបាន
ជូនដំណឹង និងចែករំលែកអំពីលទ្ធផលទទួលបានក្នុងការងារសហជីព របស់ប្រ
ទេសនិមួយ នាពេលកន្លងទៅ។ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានអះអាងបន្តជំរុញ
ខ្លាំងថែមទៀត ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងអង្គការសហជិពនៃ
ប្រទេសទាំងពីរ។
អគ្គលេខាធិការរង Michiyo Nambu បានជឿជាក់ថា៖ដំណើរទស្សនកិច្ច
លើកនេះនៅវៀតណាម នឹងរួមចំណែកបង្កើន ជំរុញទំនាក់ទំនងរវាងប្រទេសទាំង
ពីរ។ នាពេលខាងមុខនេះ សហជិណនៅបណ្ដាខេត្ត ទីក្រុង នៃប្រទេសទាំងពីរ
នឹងបង្កើនជំនួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងដ៏ល្អប្រសើរ៕