សហប្រតិបតិ្តការផ្សព្វផ្សាយ ពន្លឿនទេសចរណ៍វៀតណាមតាមរយៈការប្រណាំងរថយន្ត F1
(VOVWORLD) - នាថ្ងៃទី២១កុម្ភៈ នៅរដ្ឋធានីហាណូយ អគ្គនាយកដ្ឋានទេសចរណ៍វៀត ណាមនិងក្រុមហ៊ុន Vietnam Grand Prix (VGPC) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបតិ្តការវដ្តទី១ឆ្នាំ២០២០-២០២៥ ស្ដីពីការផ្សព្វ ផ្សាយ ពន្លឿនទេសចរណ៍វៀតណាម តាមរយៈការប្រណាំងរថយន្ត F1។
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ qdnd.vn) |
តាមនោះ ភាគីទាំងពីរនឹងធ្វើសកម្មភាពឃោសនា ផ្សព្វផ្សាយទេស ចរណ៍វៀតណាមនិងការប្រណាំងរថយន្ត F1 លើមធ្យោបាយសារព័ត៌មាន មហាជននានា ព្រមទាំងចូលរួមពិព័រណ៍និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ វៀតណាមនៅឯបរទេស និងជួបប្រាស្រ័យជាមួយសារព័ត៌មានអន្តរជាតិក្នុង ក្របខ័ណ្ឌការប្រណាំង F1 នៅវៀតណាមផងដែរ។
ការប្រណាំងរថយន្ត F1 ជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីជួយឲ្យវៀត ណាមធ្វើឡើងផលិតផលទេសចរណ៍ថ្មី ដែលជាទេសចរណ៍ផ្សាភ្ជាប់នឹង ព្រឹត្តិការណ៍កីឡាធំៗ។ ជាពិសេសគឺ ការធានារៀបចំការប្រណាំង F1 នៅ ទីក្រុងហាណូយនាខែមេសាឆ្នាំ២០២០ ក្នុងបរិបទដែលផ្នែកទេសចរណ៍ ទូទាំងសកលលោកកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19 នោះ គឺសារពោរពេញទៅដោយអត្ថន័យស្ដីពីគោលដៅ ទេសចរណ៍មួយប្រកបដោយសុវត្ថិភាពនិងគរឲ្យទាក់ទាញចំពោះមិត្តភក្តិ អន្តរជាតិផងដែរ៕