សហព័ន្ធកីឡាបាល់ទាត់វៀតណាម ផ្ញើសាររំលែកទុក្ខដល់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី

(VOVWORLD) - ប្រធានស្តីទីសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan បានមានប្រសាសន៍ថា នេះជារឿងដ៏គួរឲ្យសោកស្តាយសម្រាប់កីឡាបាល់ទាត់ឥណ្ឌូនេស៊ីនិយាយដោយឡែក និងបាល់ទាត់ពិភពលោកនិយាយរួម។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម ផ្ញើសាររំលែកទុក្ខដល់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី - ảnh 1ទិដ្ឋភាពនៃព្រឹត្តិការណ៍រត់ជាន់គ្នានៅកីឡដ្ឋាន Kanjuruhan។(រូបថត៖ MNC )

បន្ទាប់ពីបានទទួលព័ត៌មានដ៏អកុសល អំពីព្រឹត្តិការណ៍រត់ជាន់គ្នាដែលបានសម្លាប់មនុស្សចំនួន ១២៥ នាក់នៅកីឡដ្ឋាន Kanjuruhan ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាបាល់ទាត់ជាតិឥណ្ឌូនេស៊ី នាយប់ថ្ងៃទី ១ ខែតុលា ប្រធានស្តីទីសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan បានផ្ញើសាររំលែកទុក្ខជាមួយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី និងថ្នាក់ដឹកនាំកំពូលនៃកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ហើយបានផ្ញើរសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចូនចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុដ៏អកុសលនេះ។

ប្រធានស្តីទីសហព័ន្ធកីឡាបាល់ទាត់វៀតណាម លោក Tran Quoc Tuan បានមានប្រសាសន៍ថា នេះជារឿងដ៏គួរឲ្យសោកស្តាយសម្រាប់កីឡាបាល់ទាត់ឥណ្ឌូនេស៊ីនិយាយដោយឡែក និងបាល់ទាត់ពិភពលោកនិយាយរួម។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម សូមផ្ញើរសារបួងសួងដល់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ក្នុងគ្រាដ៏ឈឺចាប់នេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ