សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូស្តីពីបញ្ហា Brexit
(VOVWORLD) - ជម្រើសរបស់ចក្រភពអង់ គ្លេសគឺចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងឬលុបចោលទាំងស្រុងនូវការចាកចេញរបស់ខ្លួនពីសហភាពអឺរ៉ុប (ហៅថា Brexit) ប្រសិនបើសភាអង់គ្លេសបដិសេធការព្រមព្រៀង Brexit ដែលសម្រេចបានរវាងសហ ភាពអឺរ៉ុបនិងនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May នៅថ្ងៃទី ២៥ ខែវិច្ឆិកាកន្លងទៅ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk |
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បាននាំចេញសេចក្តីថ្លែងការណ៍នេះនៅថ្ងៃទី៣០វិច្ឆិកា មុនពេលកិច្ចប្រជុំកំពូលក្រុម ប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ (G20) ដែលប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ ទីន។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹងថា កិច្ចព្រមព្រៀង Brexitនេះ គឺល្អបំផុតដែលអាចធ្វើទៅបានហើយក៏អាចជាលទ្ធភាពតែមួយ គត់ មុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតនៅសភាចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានរដ្ឋសភាអង់គ្លេសបដិសេធ មានជម្រើសតែមួយគត់គឺគ្មានកិច្ចព្រមព្រៀងឬគ្មាន Brexit ឡើយ។ លោក Donald Tusk ធានាថា សហភាពអឺរ៉ុបកំពុងត្រៀមជាស្រេចសម្រាប់សេណារីយ៉ូកើតមានឡើងទាំងអស់។
យោងតាមផែនការនេះចក្រភពអង់គ្លេសនឹងបានចាកចេញពី EU ជាផ្លូវការនៅ ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគឲ្យដឹងថា រហូតមកដល់ពេលនេះនៅមានការព្រមមានគ្រោះអាសន្ន Brexit មិនអាច ឈានដល់កិច្ចព្រមព្រៀងបាន៕