សហភាពអាហ្វ្រិកប្តេជ្ញាបង្កើននូវកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសូម៉ាលីមានស្ថេរភាព
(VOVWORLD) - សហភាពអាហ្វ្រិក (AU) បានថ្កោលទោសការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅរដ្ឋធានីមូហ្គាឌីស្យូរបស់ប្រទេសសូម៉ាលីដែលបានសម្លាប់មនុស្សចំនួន ៧៩ នាក់និងរងរបួសចំនួន ១៤៩ នាក់។
ការបញ្ជូនជនរងគ្រោះមួយនាក់ចេញពីកន្លែងកើតហេតុនៃករណីបំផ្ទុះគ្រាប់បែកនៅរដ្ឋធានី Mogadishu ប្រទេសូម៉ាលី កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៩ (រូបថត៖ Xinhua/TTXVN)
|
សហភាពអាហ្វ្រិកប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសនៅក្នុងតំបន់ស្នែងនៃទ្វីបអាហ្រ្វិកនេះមានស្ថេរភាព ទោះបីមានកំណើននៃការវាយប្រហារភេរវកម្មក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី ២៩ ខែធ្នូ ប្រធានគណៈកម្មការសហភាពអាហ្វ្រិកលោក Moussa Faki Mahamat បានបញ្ជាក់ពីការគាំទ្ររបស់សហភាពអាហ្វ្រិកចំពោះរដ្ឋាភិបាលសូម៉ាលី។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា គណៈប្រតិភូរបស់សហភាពអាហ្វ្រិកនៅសូម៉ាលីប្តេជ្ញាបំពេញបេសកកម្មរបស់ខ្លួន ក៏ដូចជាអនុវត្ដចំណងប្រាថ្នាត្រឹមត្រូវរបស់ប្រជាជនសូម៉ាលីគឺត្រូវការរស់នៅដោយសេរី សន្តិភាពនិងសុវត្ថិភាព៕