សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីលើបញ្ហាអន្តរជាតិធំៗ

(VOVWORLD) - សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងរៀបចំកិច្ចសន្ទនាត្រីភាគីនៅកម្រិត អនុរដ្ឋមន្ត្រីការបរទេស នាថ្ងៃទី៣១ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីលើបញ្ហាអន្តរជាតិធំៗ - ảnh 1លោក Kurt Campbell អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ AFP/TTXVN)

កិច្ចប្រជុំនេះមានគោលបំណងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការលើកកម្ពស់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ តភ្ជាប់ វិបុលភាព សុវត្ថិភាព និងមានភាពធន់។ កិច្ចសន្ទនាបានផ្តោតលើការពិភាក្សា និងលើកកម្ពស់សមត្ថភាពរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យាសំខាន់ៗ និងកំពុងរីកចម្រើន សន្តិសុខដែនសមុទ្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការគំរាមកំហែងពីកូរ៉េខាងជើង ជម្លោះនៅអ៊ុយក្រែន សារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងជំនួយមនុស្សធម៌ដល់ប្រជាជនហ្គាហ្សា។

មុននេះ នាថ្ងៃទី ៣០ ឧសភា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន Okano Masataka បានចូលរួមកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត និងអភិវឌ្ឍន៍អាមេរិក-ជប៉ុន នៅថ្នាក់អនុរដ្ឋមន្ត្រី។ លោក Campbell ក៏បានជួបដាច់ដោយឡែកជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kim Hong Kyun នៅថ្ងៃទី ៣១ ឧសភា ដើម្បីពិភាក្សាអំពីតួនាទីសំខាន់នៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀតនៃពិភពលោក៕                    

ប្រតិកម្មទៅវិញ

ផ្សេងៗ