សហរដ្ឋអាមេរិក ដាស់តឿន ស.ប.ប កូរ៉េ ឲ្យវិលត្រឡប់ទៅរកការសន្ទនាឡើងវិញ

(VOVWORLD) - នាថ្ងៃទី ២ ខែកញ្ញា សហរដ្ឋអាមេរិកបានអំពាវនាវសារជាថ្មីម្តងទៀតឱ្យ ស.ប.ប កូរ៉េឲ្យវិលត្រឡប់មកតុចរចារឡើងវិញ ដោយអះអាងថាអនាគតភ្លឺស្វាង សម្រាប់ប្រជាជន ហើយ ស.ប.ប កូរ៉េ កំពុងតែនៅខាងមុខផងដែរ។
សហរដ្ឋអាមេរិក ដាស់តឿន ស.ប.ប កូរ៉េ ឲ្យវិលត្រឡប់ទៅរកការសន្ទនាឡើងវិញ - ảnh 1 ប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុនក្នុងជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយនាខែកុម្ភៈឆ្នាំ ២០១៩ ( រូបថតឯកសារ៖ AFP)

ឆ្លើយបទសម្ភាសន៍ទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានឲ្យដឹងថា “ រដ្ឋបាលនាបច្ចុប្បន្នរបស់លោកប្រធានា ធិបតីអាមេរិក ដូណាល់ត្រាំ បាន« ដើរ ហួសឆ្ងាយហើយ» បើប្រៀបធៀបនឹងរដ្ឋអំណាងដទៃទៀតនៅសហរដ្ឋអាមេរិក ក្នុងការចាត់វិធានការខ្លាំងក្លា ដើម្បី ឱ្យ ស.ប.ប កូរ៉េ បានដឹងថាពួកគេនឹងត្រូវចរចារឡើងវិញផងដែរ»។ នាថ្ងៃដដែលនេះ ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួកលបន្ទុកគោលនយោបាយការពារមីស៊ីលនិង នុយក្លេអ៊ែរ លោក Rob Soofer បានឲ្យដឹងថា ស.ប.ប កូរ៉េ កំពុងបន្តកសាងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងនោះមានប្រភេទមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ