សហរដ្ឋអាមេរិក - ទួរគីបានឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -  នាថ្ងៃទី ៤ ធ្នូ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (D.Trump) និងសមភាគីទួរគីលោក Tayyip Erdogan បានជួបពិភាក្សាគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ។
សហរដ្ឋអាមេរិក - ទួរគីបានឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (D.Trump) និងសមភាគីទួរគីលោក Tayyip Erdogan (រូបថត៖ AFP/TTXVN)

ភាគីទាំងពីរបានឯកភាពគ្នាជំរុញពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក។ អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថានៅឯកិច្ចពិភាក្សានោះប្រធានាធិបតីទាំងពីររូប បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃប្រទេសទួកគីក្នុងការបំពេញនូវការសន្យារបស់ខ្លួនក្នុងណាតូ ហើយបានឯកភាពគ្នាទប់ទល់ចំពោះបញ្ហាប្រឈមនានាក្នុងតំបន់ និងសន្តិសុខថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ