សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសន្យាគាំទ្រស៊ីរី

(VOVWORLD) - ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) នៅថ្ងៃទី ២៧ ឧសភា បានប្រកាសជំនួយមនុស្សធម៌បន្ថែមដែលមានតម្លៃ ៥៩៣ លានដុល្លារដល់ស៊ីរី។ 
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសន្យាគាំទ្រស៊ីរី - ảnh 1កងកម្លាំងសង្គ្រោះបន្ទាន់ដែលកំពុងបំពេញបេសកកម្មនៅកន្លែងកើតហេតុដោយការទម្លាក់គ្រាប់បែកនៅជិតស្ថានទូតអ៊ីរ៉ង់ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ (រូបថត៖ AFP/TTXVN)

ជំនួយបំបេញបន្ថែមរបស់សហរដ្ឋអាមេរិកត្រូវបានប្រកាស នៅក្នុងសន្និសីទស្តីពីស៊ីរីដែលធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ដូច្នេះហើយ ជំនួយមនុស្សធម៌សរុបដែលរដ្ឋាភិបាលអាមេរិកបានផ្តល់ដល់ស៊ីរី និងក្នុងតំបន់បានកើនឡើងដល់ជិត ២ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំសារពើពន្ធ ២០២៣ និងច្រើនជាង ១៧,៨ ពាន់លានដុល្លារ ចាប់តាំងពីវិបត្តិនៅក្នុងប្រទេសស៊ីរីកាលពី ១៣ ឆ្នាំមុន។

កាលពីម្សិលមិញផងដែរ សហភាពអឺរ៉ុប (EU) បានសន្យាផ្តល់ជំនួយជាង ២,១ ពាន់លានអឺរ៉ូ (២,១៧ ពាន់លានដុល្លារ) សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីគាំទ្រដល់ជនភៀសខ្លួនស៊ីរីដែលបានផ្លាស់ទីលំនៅក្នុងស្រុក និងជន ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ក៏ដូចជាសហគមន៍ដែលរងផលប៉ះពាល់នៅក្នុងប្រទេសទួរគី លីបង់ ហ្ស៊កដានី និងអ៊ីរ៉ាក់ ដែលទទួលជនភៀសខ្លួនស៊ីរី។ សហភាពអឺរ៉ុបបញ្ជាក់ថា ខ្លួននឹងបន្តកៀងគរធនធានដែលមានទាំងអស់ ដើម្បីគាំទ្រប្រជាជនស៊ីរីក្នុងការឈានទៅដល់ដំណោះស្រាយនយោបាយ តាម រយៈការចរចាស្រប តាមសេចក្តីសម្រេចចិត្តលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; ខណៈពេលដែលបង្កើតលក្ខខណ្ឌសម្រាប់អនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនស៊ីរីទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ