សហរដ្ឋអាមេរិកជំរុញការចូលជាសមាជិកអង្គការយូណេស្កូឡើងវិញ

(VOVWORLD) - ខ្លឹមសារនៃសំណើនៅតែរក្សាការសម្ងាត់។

ទីភ្នាក់ងារសារព័ត៌មាន AP នាថ្ងៃទី ១១ មិថុនា បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបតែបានផ្ញើលិខិតស្នើសុំទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដើម្បីជំរុញការចូលជាសមាជិកអង្គការនេះឡើងវិញ ក្រោយរយៈពេល ៥ ឆ្នាំ អាមេរិកបានដកខ្លួនចេញ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋ អាមេរិក បានបញ្ជាក់ថា ការចូលជាសមាជិកអង្គការយូណេស្កូឡើងវិញរបស់អាមេរិក ទាមទារការយល់ព្រមពីសមាជិកបច្ចុប្បន្ននៃអង្គការ ហើយទីក្រុងវ៉ាស៊ីនតោនយល់ថា ថ្នាក់ដឹកនាំអង្គការយូណេស្កូ នឹងបញ្ជូនសំណើរបស់សហរដ្ឋអាមេរិកទៅកាន់សមាជិកនៃប្រទេសនានានៅប៉ុន្មានថ្ងៃខាងមុខ។ ខ្លឹមសារនៃសំណើនៅតែរក្សាការសម្ងាត់។

សូមរំលឹកឡើងវិញថា សហរដ្ឋអាមេរិក និងអង្គការយូណេស្កូមានទំនាក់ទំនងដ៏ច្របូកច្របល់ក្នុងរយៈពេល ៤ ទសវត្សរ៍  បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា លើបញ្ហាមនោគមវិជ្ជាក្នុងអំឡុងសង្គ្រាមត្រជាក់ និងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ