សហរដ្ឋអាមេរិកដកទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានជាផ្លូវការ
(VOVWORLD) - មន្រ្តីអាមេរិកបានឲ្យថាការដកទ័ពគឺកំពុងដំណើរការហើយ ហើយព្រឹត្តិការណ៍នៅថ្ងៃ ១ ឧសភាកំពុងបន្តបានអនុវត្តន៍។
ទាហានអាមេរិក ( រូបថតឯកសារ៖ AFP / VNA) |
ថ្ងៃទី ១ ឧសភាគឺជាពេលវេលាដែលអាមេរិកបានដកទ័ពចេញពីអាហ្វហ្គានីស្ថានជាផ្លូវការ ដោយចាប់ផ្តើមបញ្ចប់សង្គ្រាមដែលវែងបន្លាយបំផុត។ ទោះយ៉ាងណាក៏ដោយ ទង្វើនេះត្រូវបានគេចាត់ទុកថានឹងបើកចេញគអនាគតមិនប្រាកដប្រជាមួយបន្ថែមទៀតជាមួយប្រទេសអាស៊ីខាងត្បូងមួយនេះដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់នៅឡើយ។ មន្រ្តីអាមេរិកបានឲ្យថាការដកទ័ពគឺកំពុងដំណើរការហើយ ហើយព្រឹត្តិការណ៍នៅថ្ងៃ ១ ឧសភាកំពុងបន្តបានអនុវត្តន៍។ ទោះយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍មួយដោយសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍សំខាន់នេះ ពីព្រោះវាជាពេលវេលាកំណត់ដែលបានព្រមព្រៀងជាមួយកម្លាំងតាលីបង់នៅឆ្នាំ ២០២០ ស្តីពីការដក ទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន៕