សហរដ្ឋអាមេរិកនៅតែបើកចំហលទ្ធភាពធ្វើសកម្មភាពយោធាចំពោះអ៊ីរ៉ង់

(VOVWORLD) -លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងដូច្នេះ ១ ថ្ងៃ ក្រោយពីមេដឹកនាំ អ៊ីរ៉ង់លោក Ali Khamenei បានអះអាងថានឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលិស្ទិករបស់ខ្លួនឡើយ ហើយមិនជាប់ល្បិចកល ចំពោះសំណើរចរចារបស់ថ្នាក់ដឹកនាំអាមេរិកឡើយ។ 
សហរដ្ឋអាមេរិកនៅតែបើកចំហលទ្ធភាពធ្វើសកម្មភាពយោធាចំពោះអ៊ីរ៉ង់ - ảnh 1 លោកប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ TTXVN)

នាថ្ងៃទី ៥ ខែមិថុនា លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងសុន្ទរកថាមួយ ដោយបើកចំហលទ្ធភាពធ្វើសកម្មភាពយោធាទៅលើអ៊ីរ៉ង់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែផ្ដល់អាទិភាពលើការសន្ទនាជាមួយទីក្រុងតេអេរ៉ង់។ ថ្នាក់ដឹកនាំអាមេរិករូបនេះបានចាត់ទុកថា រាល់សកម្មភាពបន្ទាន់គឺចាំបាច់ត្រូវអនុវត្នន៍ ដើម្បី រារាំងអ៊ីរ៉ង់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងដូច្នេះ ១ ថ្ងៃ ក្រោយពីមេដឹកនាំ អ៊ីរ៉ង់លោក Ali Khamenei បានអះអាងថានឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាលិស្ទិករបស់ខ្លួនឡើយ ហើយមិនជាប់ល្បិចកល ចំពោះសំណើរចរចារបស់ថ្នាក់ដឹកនាំអាមេរិកឡើយ។ ក្នុងពេលនោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Rouhani បាននិយាយថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនជាស្រេចរៀបចំការចរចា ដោយ លក្ខខ័ណ្ឌថាអាមេរិកត្រូវបង្ហាញ អាកប្បកិរិយាគោរព និងលុបចោលរាល់បទដាក់ទណ្ឌកម្មលើអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ