សហរដ្ឋអាមេរិកមានបំណងអំពាវនាវឲ្យបំពេញបន្ថែមសហភាពអាហ្វ្រិកចូលក្នុងក្រុម G20
(VOVWORLD) - គេរំពឹងថា លោកប្រធានាធិបតី Biden នឹងធ្វើការអំពាវនាវខាងលើនៅឯកិច្ច ប្រជុំកំពូលអាមេរិក-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី ១៣ ដល់ទី១៥ ខែធ្នូ។
ប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ AFP/TTXVN) |
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃទី ៩ ខែធ្នូ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងអំពាវនាវឱ្យមានការ បំពេញបន្ថែមសហភាពអាហ្រ្វិក (AU) ចូលក្នុងក្រុម ប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងទើបលេចចេញឈានមុខគេទាំង២០ លើពិភពលោក (G20) ក្នុងបំណងផ្តល់ ឱកាសទៅឲ្យប្រទេសក្នុងទ្វីបនេះ ចូលរួមយ៉ាងស៊ីជម្រៅក្នុងបញ្ហាសកលទូទៅជា ច្រើន។ គេរំពឹងថា លោកប្រធានាធិបតី Biden នឹងធ្វើការអំពាវនាវខាងលើនៅឯកិច្ច ប្រជុំកំពូលអាមេរិក-អាហ្វ្រិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី ១៣ ដល់ទី១៥ ខែធ្នូ។ បច្ចុប្បន្នក្នុងក្រុម G20 មានប្រទេសអាហ្វ្រិកតែមួយគត់ គឺអាហ្វ្រិកខាងត្បូង ខណៈដែល AU មានសមាជិកចំនួន ៥៥ ប្រទេស៕