សហរដ្ឋអាមេរិករឹតបន្តឹងសន្តិសុខដើម្បីទប់ស្កាត់រលកបាតុកម្ម

(VOVWORLD) - ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា៖ មានបុគ្គលិកនៃកងកម្លាំងឆ្មាំជាតិប្រមាណ ៥ ០០០ នាក់ត្រូវបានដាក់ពង្រាយនៅតាមរដ្ឋចំនួន ១៥ រួមទាំងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងមានយោធាប្រមាណ ២ ០០០ នាក់កំពុងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធផងដែរ។
សហរដ្ឋអាមេរិករឹតបន្តឹងសន្តិសុខដើម្បីទប់ស្កាត់រលកបាតុកម្ម - ảnh 1 ក្រុមបាតុករបានដើរដង្ហែក្បួននៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ THX / TTXVN)

នាថ្ងៃទី ៣១ ខែមិថុនា កងកម្លាំងឆ្មាំជាតិត្រូវបានដាក់ពង្រាយនៅតាមទីក្រុងធំៗជាច្រើននៅអាមេរិក សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ បន្ទាប់ពីរលកធ្វើបាតុកម្មបានកើតមានឡើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបានអូលបន្លាយដល់យប់ថ្ងៃទី៥ ជាប់ៗគ្នា សំដៅប្រឆាំងនឹងករណីប៉ូលីសស្បែកសបានបណ្តាលឱ្យបុរសស្បែកខ្មៅម្នាក់ ស្លាប់នៅ Minneapolis កាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា៖ មានបុគ្គលិកនៃកងកម្លាំងឆ្មាំជាតិប្រមាណ ៥ ០០០ នាក់ត្រូវបានដាក់ពង្រាយនៅតាមរដ្ឋចំនួន ១៥ រួមទាំងទីក្រុងវ៉ាស៊ីនតោន ព្រមទាំងមានយោធាប្រមាណ ២ ០០០ នាក់កំពុងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធផងដែរ។

សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ មានទីក្រុងជាង ២០នៅអាមេរិកបានដាក់បម្រាមគោចរពេលយប់ ដើម្បីទប់ស្កាត់អំពើហិង្សា ការបំផ្លិចបំផ្លាញ និងការលួចទ្រព្យសម្បត្តិ ដែលបង្កឡើងដោយក្រុមជ្រុលនិយមមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ