សហរដ្ឋអាមេរិកហាមប្រាមការហោះហើររបស់យន្តហោះប្រភេទ Boeing 737 MAX ជាបណ្ដោះអាសន្ន

(VOVWORLD) -នាបច្ចុប្បន្ននេះ មានប្រទេសចំនួន ៥០ បានបញ្ឈប់ការហោះហើរ ឬបិទដែនអាកាស ចំពោះ យន្តហោះប្រភេទ Boeing 737 MAX។
សហរដ្ឋអាមេរិកហាមប្រាមការហោះហើររបស់យន្តហោះប្រភេទ Boeing 737 MAX ជាបណ្ដោះអាសន្ន - ảnh 1ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៣ ខែមិនា ទីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍សហរដ្ឋអាមេរិក (FAA) បានប្រកាសការហាមប្រាមការហោះហើរយន្តហោះប្រភេទ Boeing 737 MAX ជាបុណ្ដោះអាសន្ន ក្រោយពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលធ្វើឲ្យអ្នកដំណើរ និងក្រុមអ្នកបើកបរទាំងអស់ត្រូវស្លាប់កាលពីថ្ងៃទី ១០ ខែមិនា។ ហេតុដូច្នេះហើយ សហរដ្ឋអាមេរិកបានចូលរួមរលក ហាមប្រាមការហោះហើររបស់ប្រភេទយន្តហោះ Boeing ជាផ្លូវការ។

សេចក្ដីប្រកាសពោលខាងលើរបស់ FAA បានលើកច្បាស់ថា បទហាមប្រាមនេះនឹងមានសុពលភាព ក្នុងរយៈពេលទន្ទឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតបន្ថែម ដែលរួមមាន ការត្រួតពិនិត្យព័ត៌មានទិន្នន័យជើងហោះហើរ ក៏ដូចជាខ្សែថតសម្លេងក្នុងកាប៊ីនបើកបរយន្ដហោះផងដែរ៕

នាបច្ចុប្បន្ននេះ មានប្រទេសចំនួន ៥០ បានបញ្ឈប់ការហោះហើរ ឬបិទដែនអាកាស ចំពោះ យន្តហោះប្រភេទ Boeing 737 MAX ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ