ហាណូយកោតសរសើរសិស្សានុសិស្សដែលទទួលបានពានរង្វាន់អូឡាំពិកគណិតវិទ្យានិងវិទ្យាសាស្ត្រអន្តរជាតិ (IMSO 2018)

(VOVWORLD) - នាយប់ថ្ងៃទី៤ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មន្ទីរអប់រំនិងបណ្ដុះ បណ្ដាលទីក្រុងហាណូយ បានរៀបចំពិធីទទួលនិងជូនប័ណ្ណសរសើរចំពោះក្រុម សិស្សានុសិស្សដែលចូលរួមការប្រឡងអូឡាំពិកគណិតវិទ្យានិងវិទ្យាសាស្ត្រអន្តរជាតិ (IMSO) ឆ្នាំ២០១៨។ 

ការប្រឡងនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ ថ្ងៃទី៤ ខែតុលា នៅទីក្រុង Hangzhou ប្រទេសចិន។ ក្រុមសិស្សានុសិស្សវៀត ណាមទាំង២៣នាក់សុទ្ធតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាស៨ គ្រឿង មេដាយប្រាក់ ១០ គ្រឿងនិងមេដាយសំរិទ្ធ ៥ គ្រឿង។

        IMSO ជាការប្រឡងជាប្រចាំសម្រាប់សិស្សានុសិស្សមានអាយុតិចជាង១៣ ឆ្នាំ។ ចូលរួមការប្រឡងឆ្នាំ២០១៨នេះ មានសិស្សានុសិស្សប្រមាណ៤០០នាក់មក ពីប្រទេសនិងតំបន់ដែនដីចំនួន២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ