ហាណូយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋ Utah និងទីក្រុង San Francisco អាមេរិក

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅអាមេរិក ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃ ទី១៩ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដឹកនាំ ដោយប្រធានគណៈកម្មាធិការប្រជាជនលោក Nguyen Duc Chung បានជួបធ្វើ ការជាមួយរដ្ឋអំណាចទីក្រុង San Francisco រដ្ឋ California និងរដ្ឋ Utah។
ហាណូយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋ Utah និងទីក្រុង San Francisco អាមេរិក - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនលោក Nguyen Duc Chung និងអភិបាលក្រុង San Francisco លោក Edwin Lee (រូបថត៖baotintuc.vn) 

(VOVworld) - បន្តដណើរទស្សនកិច្ចការងារនៅអាមេរិក ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃ ទី១៩ កក្កដា គណៈប្រតិភូនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដឹកនាំ ដោយប្រធានគណៈកម្មាធិការប្រជាជនលោក Nguyen Duc Chung បានជួបធ្វើ ការជាមួយរដ្ឋអំណាចទីក្រុង San Francisco រដ្ឋ California និងរដ្ឋ Utah។

        ជួបធ្វើការជាមួយរដ្ឋអំណាចទីក្រុង San Francisco លោក Nguyen Duc Chung មានបំណងថា ទីក្រុង San Francisco នឹងជាស្ពានតភ្ជាប់ដើម្បីជំរុញការ ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងទីក្រុងហាណូយជាមួយតំបន់នានានៅអាមេរិក។ លោក រូបនេះឲ្យដឹងថែមទៀតថា ទីក្រុងហាណូយកំពុងត្រូវការព័ត៌មានស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យាដែលទីក្រុង San Francisco កំពុងមានកម្មសិទ្ធិ។

        នៅទីក្រុង Salt Lake City លោក Nguyen Duc Chung និងអភិបាលរដ្ឋ Utah លោក Gary Herbert បានផ្លាស់ប្ដូរមតិស្ដីពីទិសដៅជំរុញកិច្ចសហប្រតិបតិ្ត ការទ្វេភាគី។លោក Nguyen Duc Chung មានបំណងថា រដ្ឋ Utah នឹងបន្តចែក រំលែកបទពិសោធ ជួយឧបត្ថម្ភការផ្ទេរប្រគល់បច្ចេកវិទ្យាហើយសហប្រតិបតិ្តការ លើវិស័យអប់រំបណ្ដុះបណ្ដាលជាមួយទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ