ហានិភ័យស្នូលចំនួន ៣ ចំពោះសេដ្ឋកិច្ចរុស្ស៊ី
|
ហានិភ័យស្នូលចំនួន ៣ ចំពោះសេដ្ឋកិច្ចរុស្ស៊ី (Image: VNA) |
(VOVworld) – សន្និសីទ «បណ្ដាការសាកល្បងនាឆ្នាំ ២០១៧» ត្រូវបានរៀបចំឡើង
នៅ ទីក្រុងម៉ូស្គូរបស់រុស្ស៊ីដែលបានលើកច្បាស់នូវហានិភ័យស្នូលតាមប្រព័ន្ធចំនួន
៣ ចំពោះ ខឿនសេដ្ឋកិច្ចនៃប្រទេសនេះ។ សន្និដ្ឋាននៃសន្និសីទនេះនឹងត្រូវបាន
ប្រើប្រាស់ដើម្បីនាំចេញ កម្មវិធីធ្វើសកម្មភាពសំរាប់ប្រធានាធិបតីរុស្ស៊ី។ ថ្លែងមតិ
នៅទីនេះ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Alexei Kudrin បានឲ្យដឹងថា៖ គ្រោះ
អាសន្តស្នូលចំនួន ៣ ពោលខាងរួមមាន៖ ភាពអន់ខ្សោយក្នុងការគ្រប់គ្រងរដ្ឋនិង
អំពើពុករលួយ បញ្ហាអំពីឋានៈរបស់រុស្ស៊ីនៅទីផ្សារទុន និងទំនិញលើពិភពលោក
ក៏ដូចជា ស្ថានភាពអស្ថិរភាពនិងការមិនគួរឲ្យទាក់ទាញរបស់ ការវិនិយោគក្នុង
ប្រទេស។ តាមលោក Kudrin ថា៖ អង្គសន្និសីទនឹងពិភាក្សាអំពីគោលនយោ បាយ
មហាផ្ទៃ គោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ សង្គមស៊ីវិលនិងប្រភព
ធនធាន មនុស្ស កំណើនសេដ្ឋកិច្ចនិងម៉ាក្រូសេដ្ឋកិច្ច។ អាស្រ័យដោយលទ្ធផល
នៃសន្និសីទលើកនេះ សេណារីយូរហានិភ័យមួយនឹងត្រូវបានរៀបចំឡើង ក្នុងនោះ
មានគ្រោះអាសន្នទាក់ទិនដល់ ជំលោះនៅតំបន់ផលប្រយោជន៍ឬនៅតំបន់ខ្សែ
ព្រំដែនជាមួយរុស្ស៊ី ការបង្កើនជំលោះជាតិ សាស្ត្រនិងរវាងប្រទេសនាន ជាដើម។
នេះគឺជាការចាប់ផ្តើមសំរាប់ការកសាងយុទ្ធសាស្ត្រ អភិវឌ្ឍន៍របស់រុស្ស៊ីដែលគ្រោង
នឹងសម្រេចនារដូវក្តៅឆ្នាំ ២០១៧ ខាងមុខ៕