ហូល្លង់អនុវត្តន៍ការវាយប្រហារតាមជើងអាកាសជាលើកដំបូងនៅស៊ីរី

ហូល្លង់អនុវត្តន៍ការវាយប្រហារតាមជើងអាកាសជាលើកដំបូងនៅស៊ីរី - ảnh 1
មូលដ្ឋានមួយរបស់ IS ត្រូវបំផ្លាញដោយការវាយប្រហារតាមជើងអាកាស (រូបថត៖AFP/TTXVN)

(VOVworld) - ក្រសួងការពារជាតិហូល្លង់នាថ្ងៃទី១៦ កុម្ភៈ បានឲ្យដឹងថា យន្តហោះ
ចម្បាំង F-១៦ របស់ប្រទេសនេះបានអនុវត្តន៍ការវាយប្រហារជាលើកដំបូងទៅលើ
មូលដ្ឋាននានារបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី គិតតាំងពីពេល
ប្រទេសនេះបើកទូលាយបេសកកម្មក្នុងយុទ្ធនាការវាយប្រហារតាមជើងអាកាស
ដឹកនាំដោយអាមេរិកមក។ក្រសួងការពារជាតិហូល្លង់បានឲ្យដឹងថែមទៀតថា ការ
វាយប្រហារទាំងនេះគឺតម្រង់ទៅលើទីតាំងប្រយុទ្ធ សម្ភារៈយោធានិងមូលដ្ឋាន
យុទ្ធសាស្រ្តរបស់អង្គការភេរវកម្ម IS។នាចុងឆ្នាំទៅមិញ ក្រោយពីកើតឡើងការ
វាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសរបស់បារាំង រដ្ឋាភិបាលហូល្លង់ទទួលបាន
សំណើរពីអាមេរិកនិងសម្ព័ន្ធមិត្តបារាំងអំពីការបើកទូលាយយុទ្ធនាការប្រឆាំង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ