ហ្វាំងឡង់គ្មានចេតនាដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនឡើយ

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto កាលពីថ្ងៃទី ៨ មករា បានប្រកាសថា អាវុធនុយក្លេអ៊ែរនឹងមិនត្រូវបានដាក់ពង្រាយនៅលើទឹកដីរបស់ប្រទេសខ្លួននោះទេ ទោះបីជាបន្ទាប់ពីបានចូលរួមជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក៏ដោយ។
ហ្វាំងឡង់គ្មានចេតនាដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនឡើយ - ảnh 1រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto ។ (ប្រភព៖ svenska.yle.fi)

រដ្ឋមន្ត្រីការបរទេស Pekka Haavisto បានសង្កត់ធ្ងន់ថា “ហ្វាំងឡង់មិនផ្តល់លក្ខខណ្ឌចម្បងណាមួយនៅពេលដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) ទេ ព្រោះវាមិនចង់បង្រួញវិសាលភាពនៃសកម្មភាពរបស់ខ្លួន។ ប៉ុន្តែច្បាស់ណាស់ថា អាវុធនុយក្លេអ៊ែរនឹងមិនមាននៅលើទឹកដីហ្វាំងឡង់ សូម្បីតែបន្ទាប់ពីការបញ្ចប់សមាជិកភាព (NATO)”។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋាភិបាលហ្វាំងឡង់បានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីសមាជិកភាពណាតូ។ ប្រទេសហ្វាំងឡង់នឹងចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីរដ្ឋជាសមាជិកទាំងអស់បានផ្តល់សច្ចាប័នលើនីតិវិធីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ