ហ្វីលីពីន៖ ការដែលអាមេរិកប្រើប្រាស់មូលដ្ឋានថ្មីចំនួន ៤ គឺ​មិនធ្វើ​ឲ្យភាពតាន​តឹងកើនឡើងនៅសមុទ្រខាងកើតឡើយ

(VOVWORLD) - ហ្វីលីពីនតែងតែគាំទ្រក្នុងការរក្សាសន្តិភាពក្នុងតំបន់ ហើយនឹងជៀសវាងកាយវិការបង្កអស្ថិរភាព។
ហ្វីលីពីន៖ ការដែលអាមេរិកប្រើប្រាស់មូលដ្ឋានថ្មីចំនួន ៤ គឺ​មិនធ្វើ​ឲ្យភាពតាន​តឹងកើនឡើងនៅសមុទ្រខាងកើតឡើយ - ảnh 1ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr (រូបថត៖ Manila Times)

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នាថ្ងៃទី ១៣ ខែកុម្ភៈបានឲ្យដឹងថា ការដែលប្រទេសនេះបានអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានថ្មីតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិពង្រឹង (EDCA) មិនមែនជាកាយវិការបង្កើនភាពតានតឹងនៅសមុទ្រខាងកើតឡើយ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីនបានចាត់ទុកថា ការព្រួយបារម្ភអំពីការពង្រីកវត្តមានយោធាអាមេរិកនៅហ្វីលីពីនគឺសមហេតុសមផល ប៉ុន្តែការសម្រេចរបស់ហ្វីលីពីនគឺមិនបង្ករឿងហេតុចំពោះប្រទេសណាមួយឡើយ។ ហ្វីលីពីនតែងតែគាំទ្រក្នុងការរក្សាសន្តិភាពក្នុងតំបន់ ហើយនឹងជៀសវាងកាយវិការបង្កអស្ថិរភាព។

កាលពីដើមខែនេះ សហរដ្ឋអាមេរិក និងហ្វីលីពីនបានប្រកាសកិច្ចព្រមព្រៀងមួយ ដោយអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានចំនួន ៤ ទៀតនៅតំបន់យុទ្ធសាស្ត្ររបស់ហ្វីលីពីន។ បន្ទាប់មក ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីលក្នុងសេចក្តីប្រកាសមួយបានសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ធ្វើឱ្យភាពតានតឹងឡើងជណ្ដើរ បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ