ហ្វីលីពីនជានិច្ចកាលជាដៃគូសំខាន់របស់វៀតណាមនៅក្នុងតំបន់
|
ឧត្តមសេនីយឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយឧត្តមនាវីទោJesus C.Milan បញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន |
(VOV)_នារសៀលថ្ងៃទី១៩ មិនា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Do
Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយ
ឧត្តមនាវីទោJesus C.Milan បញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពីន ដែលកំពុងមក
បំបេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧត្តមសេនីយឯក Do Ba Ty បានអះអាងថា៖ ហ្វីលីពីនជានិច្ចកាលជាដៃគូ១ក្នុងចំណោមដៃគូសំខាន់របស់វៀតណាម
នៅក្នុងតំបន់ ហើយបានសម្ដែងនូវក្តីសោមនរីករាយចំពោះការដែលថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ បានឯកភាពចំពោះការផ្តួចផ្តើមគំនិត លើកកំពស់ទំនាក់ទំនងរវាង
ប្រទេសទាំងពីរឡើងកំរិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែរ។
ឧត្តមនាវីទោJesus C.Milan ក៏បានសម្ដែងនូវការប្តេជ្ញាចិត្ត ខំប្រឹងប្រែងធ្វើអស់
ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕