ហ្វីលីពីនមិនទទួលស្គាល់បទហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - ថ្មីៗនេះ ហ្វីលីពីនក៏បានដាក់កំណត់ទូតជាច្រើនប្រឆាំងនឹងវត្តមានរបស់នាវាចិនរាប់រយគ្រឿងនៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថា “ការប្រមូលផ្តុំនិងវត្តមានបង្ករការគំរាមកំហែងរបស់នាវាចិន កំពុងបង្កើតបរិយាកាសអស្ថិរភាពនិងជាការម៉ាកងាយយ៉ាងងងើលចំពោះរាល់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់”។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី ១៨ ខែឧសភា បានបញ្ជាក់ថា ខ្លួនមិនបានទទួលស្គាល់ “ការបណ្តុះបណ្តាក់ជាឯកតោភាគី” របស់ចិនចំពោះបទហាមឃាត់ការនេសាទនៅសមុទ្រខាងកើត ក្នុងអំឡុងពេលពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្វីលីពីនបានដកស្រង់មាត្រាលេខ ៧១៦ នៃសាលដីកាអាជ្ញាកណ្តាលស្តីពីសមុទ្រខាងកើតឆ្នាំ ២០១៦ ដែលថា បទហាមឃាត់ការនេសាទរបស់ចិននៅសមុទ្រខាងកើត បានរំលោភលើមាត្រាលេខ ៥៦ នៃ UNCLOS ឆ្នាំ ១៩៨២ ទាក់ទងទៅនឹងសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីនចំពោះប្រភពធនធាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន”។
ថ្មីៗនេះ ហ្វីលីពីនក៏បានដាក់កំណត់ទូតជាច្រើនប្រឆាំងនឹងវត្តមានរបស់នាវាចិនរាប់រយគ្រឿងនៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថា “ការប្រមូលផ្តុំនិងវត្តមានបង្ករការគំរាមកំហែងរបស់នាវាចិន កំពុងបង្កើតបរិយាកាសអស្ថិរភាពនិងជាការម៉ាកងាយយ៉ាងងងើលចំពោះរាល់ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់”៕