ហ្វីលីពីនស្វែងរកការផ្ដើមគំនិតខាងការទូតក្នុងបញ្ហាសមុទ្រខាងកើត

ហ្វីលីពីនស្វែងរកការផ្ដើមគំនិតខាងការទូតក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២២ ធ្នូ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay
 ឲ្យដឹងថា ប្រទេសនេះកំពុងពិចារណាលើការផ្ដើមគំនិតខាងការទូតនិងបែបបទ
គតិយុត្តដែលច្បាប់អន្តរជាតិអនុញ្ញាត ក្រោយពីព័ត៌មានដែលថាចិនគ្រោងនឹងដាក់
ពង្រាយប្រព័ន្ធសព្វាវុធនៅតំបន់នានាដែលប៉េកាំងប្រកាសអធិបតេ្យភាពនៅសមុទ្រ
ខាងកើត។នាសប្ដាហ៍មុន មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)​
ដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញរបាយ
ការណ៍ស្ដីអំពីសកម្មភាពយោធូបនីយកម្មដ៏ច្បាស់លាស់របស់ចិននៅតំបន់សមុទ្រ
ជំលោះ រួមមានតំបន់ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីនតាម
អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ទៀតផង។រដ្ឋមន្រ្តី
ការបរទេសលោក Yasay ឲ្យដឹងថា ហ្វីលីពីនព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើព័ត៌
មានពោលខាងលើជាការពិត ព្រមទាំងសង្កត់ធ្ងន់ថា ទង្វើដូច្នេះ មានតែធ្វើឲ្យភាព
តានតឹងដែលមានស្រាប់នេះកាន់តែកើនឡើងប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ