ហ្វីលីពីនអះអាងនឹងបន្តដំណើរជើងហោះហើរនៅសមុទ្រខាងកើត


ហ្វីលីពីនអះអាងនឹងបន្តដំណើរជើងហោះហើរនៅសមុទ្រខាងកើត - ảnh 1
ហ្វីលីពីនអះអាងនឹងបន្តដំណើរជើងហោះហើរនៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ ឧសភា ប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino
បានប្រកាសថា​៖ បណ្ដាយន្តហោះចំបាំងនិងពាណិជ្ជកម្មនៃប្រទេសនេះនឹងបន្ត
ដំណើរ​ជើងហោះហើររបស់ខ្លួនលើឆ្នេរថ្មប៉ប្រះទឹកដែលកំពុងមានជំលោះលើ
សមុទ្រខាងកើត នោះដោយមិនអើពើដល់ការព្រមានរបស់ចិននៅតំបន់នេះឡើយ។
ប្រធានាធិបតី Aquino បានអះអាងថា៖ គ្មានតំបន់កំណត់អត្តសញ្ញាណការពារ
ដែនអាកាស (ADIZ) ក្នុងតំបន់នេះឡើយ ព្រមទាំង សង្កត់ធ្ងន់ថា៖ ម៉ានីលនិង
ដំណើរការជើងហោះហើរធម្មតាតាមមូលដ្ឋានច្បាប់អន្តរជាតិ។ ហ្វីលីពីននឹង
អនុវត្តសិទ្ធិរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសនេះហើយម៉ានីលនឹង
ខំប្រឹងប្រែងការពារបណ្ដាសិទ្ធិនេះ។ ទាក់ទិនដល់ភាពតានតឹងនាពេលថ្មីៗនេះនៅ
សមុទ្រខាងកើតប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា៖ ចិននឹងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ
ប្រសិនបើ ប្រទេសនេះមានសកម្មភាពមិន សមស្របនៅតំបន់សមុទ្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ